ពីនេះពីនោះ
បងប្អូនកម្ពុជាក្រោមនៅតែថែរក្សាបានល្អ រោងមង្គលការបែបបុរាណ រចនាបទខ្មែរយើងជាមួយស្លឹកដូង មើលហើយពិតជាស្ងប់ស្ងែង…(មានវីដេអូ)
រោងពិធីមង្គការមួយ ត្រូវបានមជ្ឈដ្ឋានជាច្រេីន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែង បែបសាមញ្ញ លក្ខណៈបុរាណ តែស្រស់ស្អាតប្លែក ដោយលំអជាស្លឹកដូង ទទួលបាននូវភាពទាក់ទាញជាខ្លាំងតែម្តង។ ~
បេីតាមការបញ្ជាក់តាមរយៈគណនីហ្វេសបុកឈ្មោះ ខ្ញុំយុវជន ខ្មែរ បានមានការរៀបរាប់យ៉ាងដូច្នេះថា៖ «មានទទួល ធ្វើខ្លោងទ្វាររោងការ រួចរាល់ មួយទៀតហើយ 0942759244 ប្រសិនបើអ្នកណា comment សូមឆាតតាមមេសេកមក ព្រោះអីខ្ញុំមើលមិនទាន់ទេច្រើនពេក»។ ~
ដោយឡែក...
កាន់តែទាក់ទាញខ្លាំង! ភាពស្រស់ស្អាតនៃខេត្តព្រះវិហារ កាន់តែមានភាពទាក់ទាញ ដោយមានសមិទ្ធផលថ្មីមួយទៀតគឺ…
និយាយអំពីទីតាំងភូមិសាស្រ្ត ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។
ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង...
កុំច្រលំថានៅបរទេសចុះ!!! ទឹកដីខ្មែរស្រស់បំព្រងល្អណាស់ ជើងភ្នំដំរី ខេត្តកំពត…
ខេត្តកំពត ជាទឹកដីគ្របដណ្ដប់ទៅដោយតំបន់ធម្មជាតិ ព្រៃភ្នំ ដងព្រែក ជាច្រើនសុទ្ធសឹងតែមានទេសភាពស្អាតគគួរឱ្យទាក់ចិត្ត ។ ~
ដោយឡែកថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញទេសភាពជាច្រើនសន្លឹកនៅតាមជំរាលជើងភ្នំ មានផ្លូវ មានទឹកបឹង ហ៊ុមព័ទ្ធជុំវិញ រំលេចបានជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាលក្រៃលែង ។~
តាមប្រភពពីក្រសួងបានប្រាប់ថា ទេសភាពដ៏ស្រស់បំព្រងគួរឱ្យចង់ទៅថតរូបលេងនេះ គឺជាទិដ្ឋភាពនៅទំនប់ការពារជម្រាបតាមជើង ភ្នំដំរី ប្រវែង ១២០០ ម៉ែត្រ ~
ដែលអនុវត្តការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង...
គុណបុណ្យទឹកដោះម្តាយថ្លៃ! ទារកម្នាក់សង្គ្រោះបានដោយជោគជ័យ ខណៈម្តាយកើតកូវីដកំពុងធ្វើទុក្ខខ្លាំង
យោងតាមការរាយការណ៍ពី មន្ទីរព័ត៌មានខេត្តព្រៃវែង បានឱ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហើម ក្អក ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មិនទាន់មានសញ្ញាឈឺពោះឆ្លងទន្លេនៅឡើយទេ ទើបក្រុមគ្រូពេទ្យបានសម្រេច ធ្វើការវះកាត់យកកូនចេញតែម្ដង ដើម្បីកាត់បន្ថយហានិភ័យ ។
ជាក់ស្តែង លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា អ្នកជំងឺខាងលើមានឈ្មោះ យ៉ាត ចេក អាយុ 29...
ពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់..! គង់ ចាន់ស្រីមុំ បង្ហាញមុខមាត់តាំងពីក្មេង
ភ្នំពេញ៖ សម្រស់របស់តារាសម្តែងស្រីអ្នកនាងគង់ ចាន់ស្រីមុំ កាន់តែលេចធ្លោ និងស្រស់ស្អាតកាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់ ទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យកាន់តែច្រើន និងមានគ្រួសារ មានកូនរួចហើយយ៉ាងណាក្តី ចំណែកការតែងខ្លួនរបស់នាងក៏ផ្លាស់ប្តូរមកកាន់តែឡូយឆាយខ្លាំងឡើង។
ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីកូនមួយរូបនេះ ក៏បានដាច់ចិត្តទម្លាយរូបរាង និងមុខមាត់របស់នាងកាលពីក្មេង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ថែមទាំងបានសរសើរដល់សម្រស់រូបនាងជាច្រើន និងមានការស៊ែរភ្ជាប់ជាមួយនឹងពាក្យសរសើរគ្រប់គ្នា។
ការបង្ហាញរូបភាព កាលពីក្មេងរបស់នាងនេះដែរ ក៏ជាលើកទី១ហើយ ដែលមហាជនភាគច្រើនបានស្គាល់ និងបានឃើញ ពីរូបសម្រស់ដ៏ស្អាតតាំងតែពីក្មេងរបស់នាង មិនថាមុខមាត់ ទម្រង់មុខ...
តើជឿទេ? គ្រូសិល្ប៍ ប្រើមន្តអាគមបញ្ជាក្រពើអោយពាំនាំសាកសពត្រលប់មកលើគោកវិញ… (មានវីដេអូស្តែងៗ)
ឥណ្ឌូណេសុី៖ ថ្មីៗនេះមានហេតុការណ៍មួយដែលធ្វើអោយភ្ញាក់ផ្អើល និងមានការស៊ែរតៗគ្នាជាច្រើនដង ដោយសារតែមានក្រពើមួយក្បាលបានពាំសាកសពមនុស្សដែលបានបាត់ខ្លួនហែលមកលើកគោកវិញ ។
តាមប្រភពបានអោយដឹងថា បុរសដែលបាត់ខ្លួននោះមានឈ្មោះថា Syarifunddin អាយុ៤១ ឆ្នាំ បានបាត់ខ្លួនដោយសារតែក្រពើចាប់ទាញយកទៅក្រោមទឹក ពេលដែលកំពុងងូតទឹកទន្លេជាមួយមិត្តភ័ក្តិ នៅក្នុងតំបន់ Berau ខេត្តកាលីម៉ាន់តាន់ ខាងកើតប្រទេសឥណ្ឌូណេសុី ។
ប្រភពបានបន្តទៀតថា មិត្តភ័ក្តិមិនមានវិធីអ្វីអាចជួយជនរងគ្រោះបានទេ ហើយក៏រត់ទៅប្រាប់អ្នកភូមិ និងសមត្តិកិច្ច តែនៅតែស្វែងរកសាកសពពុំឃើញ រួចសន្និដ្ឋានថាប្រហែលជាក្រពើនោះនាំទៅកន្លែងទឹកជ្រៅនៃទន្លេ Lempake River...
ពិតជាស្រណោះណាស់! កូនខិតខំរៀនបានរហូតដល់ចប់ ទទួលសញ្ញាបត្រមិនធ្វើឱ្យម៉ែអស់សង្ឃឹមទេ តែពេលនេះកូនបែជាត្រូវឃ្លាតម៉ែរហូតហើយ…
កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវមួយដ៏រន្ធត់ចិត្តស្លុតអស់អារម្មណ៏ ដែលយុវជនម្នាក់បានបាត់បង់អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន ដោយអ្នកម្តាយរបស់លោកបានជួបហេតុការណ៏មិនល្អបន្ទាប់ពីរូបលោកបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់សិក្សារថ្នាក់បរិញ្ញបត្រ។ បើតាមប្រភពបានឱ្យដឹងថា យុវជនម្នាក់នេះជាអ្នកស្រុកបាទី ខេត្តតាកែវ ហើយសព្វថ្ងៃគាត់កំពុងរស់នៅ និងបំរើការងារនៅរាជធានីភ្នំពេញ តាំងតែនៅរៀនមកម្លេះ។
អ្នកម្តាយរបស់គាត់បានស្លាប់បាត់បង់ជីវិតអស់រយៈពេលមួយខែមកហើយ តែគាត់នៅមិនទាន់អាចធ្វើចិត្តបាន នៅស្រណោះនិងមានភាពសោកសៅនៅក្នុងចិត្ត ព្រោះតែនឹកដល់ម្តាយដែលតែងតែមើលថែទំនុកបម្រុងដល់ការរៀនសូត្រ ហើយម្តាយរបស់ធ្លាប់បានស្រម៉ៃថា បានឃេីញកូនរៀនបានខ្ពស់ទទួលបានការងារល្អ បានថតរូបជុំគ្នាពេលទទួលសញ្ញាប័ត្រ តែពេលនេះគ្រប់យ៉ាងមានអស់ហើយបែរគ្មានវត្តមានអ្នកមានគុណទៅវិញ។
តាមគណនីរបស់លោកបានសរសេររៀបរាប់ទាំងសោកសៅថា៖ អស់រយៈពេលមួយខែហើយ ដែលម៉ែទៅចោលគ្រួសារមួយនេះដោយមិនត្រលប់។ ម៉ែតែងតែប្រៀនប្រដៅកូនៗអោយដេីរនូវផ្លូវមួយដ៏ល្អ ម៉ែចង់ឃេីញកូនរៀនបានខ្ពស់ទទួលបានការងារល្អ បានថតរូបជុំគ្នាពេលទទួលសញ្ញាប័ត្រ ។
នៅថ្ងៃទី១៦ ធ្នូ...
អ្នកកំពុងមានឧបសគ្គមែនទេ? បើមានសូមកុំបោះបង់ មកមើលដើមឈើទាំង ២០នេះ ជាគំរូល្អបំផុតសម្រាប់អ្នក
ជីវិតគឺការតស៊ូ! អ្នកដួល អ្នកក៏អាចក្រោកឈរ និងដើរវិញបាន។ គ្រប់ជីវិតនៅលើផែនដី មិនថាមនុស្ស សត្វ ឫរុក្ខជាតិ រមែងតែងតែមានទុក្ខលំបាក មិនចេះអត់ឡើយ។ មិនថាទុក្ខលំបាកខ្លាំងប៉ុណ្ណា កុំបោះបង់ជីវិតមួយនេះអោយសោះ តស៊ូឡើងធ្វើអោយបានជោគជ័យនូវគោលដៅរបស់យើង តស៊ូរស់ដើម្បីមនុស្សដែលគេស្រលាញ់យើង កុំគេខកចិត្ត។
ហើយបើអ្នកកំពុងតែបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតនោះ អ្នកអាចមើលដើមឈើទាំង ២០ដើមនេះបាន។ ទោះវាខ្លះ រស់នៅកន្លែងពិបាក ខ្លះទៀតរូបរាងមិនល្អដូចគេ ប៉ុន្តែពួកវាមិនដែលបោះបង់ជីវិតវាអោយអាណោចអាធម័ឡើយ។ ដូច្នេះបើអ្នកចុះចាញ់ និងបោះបង់ជីវិតអ្នក បានន័យថាអ្នកអន់ជាងដើមឈើខាងក្រោមនេះទៅទៀត៕
រំលែកទុក្ខមហាក្រៀមក្រំ! អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត វ័យ៣៩ឆ្នាំ រងគ្រោះ បានបាត់បង់ជីវិត នៅមណ្ឌលសុខភាពចាក់អង្រែ
ភ្លាមៗនេះ អ្នកជំងឺម្នាក់រងគ្រោះទៀតហើយ វ័យ៣៩ឆ្នាំ ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នេះបើយោងតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
លម្អិត អ្នកជំងឺ មានឈ្មោះ នាក់ គឹមសេង អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ព័ត៌មានការស្លាប់របស់អ្នកជំងឺខាងលើក្រសួងសុខាភិបាល...
រាជរដ្ធាភិបាលលំបាកហើយថ្ងៃនេះ! រកឃើញមនុស្សច្រើននាក់ ពាក់ព័ន្ធនឹងបុរសផ្ទុកកូវីដ «ឆ្លៀតទៅហូបការ នៅកំពត»ពេលរង់ចាំលទ្ធផលតេស្ត
ដោយយោងតាម រដ្ឋបាលស្រុកឈូក ខេត្តកំពត បានចេញសេចក្តីប្រកាសផ្លូវការឲ្យបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ជ្រាបថា ក្រោយមានករណី បុរសម្នាក់ អាយុ២៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលមានវិជ្ជមានកូវីដ-១៩ បានចូលរួមពិធីមង្គលការ ដែលមានម្ចាស់ដើមការឈ្មោះ លន់ បន ភេទប្រុស អាយុ៣៨ឆ្នាំ និងនាង ឈ្មោះ ឡុង និមល ភេទស្រី អាយុ៣៦ឆ្នាំ កាលពីយប់ថ្ងៃទី១៤...