Good Boys
លោកយាយពីរនាក់បងប្អូន ស្លៀកក្បិន ដោះស្បែកជើង ពាក់ក្រវិលម៉ូតបុរាណដើរផ្សារទំនើបយ៉ាងសប្បាយរីករាយ…
តាមរយះហ្វេសប៊ុកឈ្មោះ Pheary Kh បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ យប់នេះ បានឃេីញលោកយាយពីរនាក់បងប្អូន និងក្រុមគ្រួសារកូនចៅរបស់គាត់ មកពីភូមិនគរក្រៅ ~
ចូលលេងផ្សារ Lucky Mall, (ម្នាក់អត់ពាក់ស្បែកជេីង និងម្នាក់ទៀតពាក់ស្បែកជេីង) ពួកគាត់ស្លៀកក្បិនទាំងពីរនាក់និងពាក់ក្រវិលមាសស្អាតណាស់ ហេីយក៏សុំថតរូបគាត់តែម្តងទៅ។ ~
ជាមួយនេះមានអ្នកបញ្ចេញយោបលផ្សេងៗគ្នាថា “មានតែអ្នកមនុស្សសាស្រ្ត និងអ្នកបុរាណវិទ្យាទេដែលចាប់អារម្មណ៍គាត់ ដូចជាអ្នកគ្រូជាដើម”,”អរគុណច្រេីនលោកគ្រូ, ខ្ញុំស្រឡាញ់ការរៀបចំខ្លួនរបស់គាត់ និង នឹកដល់យាយរបស់ខ្ញុំផងដែរ,” ~
”ច្រើនតែមកកម្ពុជាក្រោម...
រំភើបចិត្តណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយអារម្មណ៏ពិត ពាក្យថាបងប្អូនបង្កើត ពោលពេញដោយមនោសញ្ចេតនាថា…
ប្រិយមិត្តប្រាកដជាជ្រាបហើយថា ឧកញ៉ា វ័យក្មេងគឺ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាឧកញ៉ាដ៏ល្បីឈ្មោះបោះសំឡេង និងជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្តែងស្របពេលដែលមានបងប្អូនគេខ្លះកំពុងតែមានបញ្ហា ស្រាប់តែរូបលោកបានបង្ហោះសារពោលពេញដោយមនោសញ្ចេតនាយ៉ាងដូច្នេះថា៖ «ពេលនេះទើបខ្ញុំដឹងថាខ្ញុំចាញ់បងប្រុសខ្ញុំគ្រប់យ៉ាង» ស្តាប់ហើយស្ទើស្រក់ទឹកភ្នែក ព្រោះតែការស្រលាញ់ ថ្នាក់ថ្នម និងភាពកក់ក្តៅដែលបងប្រុសរបស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ជូនរូបលោក កាលពីអតីតកាល ។ ~
នៅក្នុងសារនិយាយពីបងប្រុសនោះលោកបាននិយាយរៀបរាប់ថា «តើបងប្អូនណាខ្លះមានរឿងដូចខ្ញុំ?...
កូនខ្មែរពិតជាខ្លាំងមែន! ចម្លាក់ឈើក្រដាសប្រាក់ខ្មែរ ពិតជាស្រស់ស្អាត
ម្ចាស់គណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះ Kid Boutique បានធ្វើឲ្យមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានបង្ហោះនូវរូបភាពជាច្រេីនសន្លឹកអំពីស្នាដៃចម្លាក់ឈើជារូបក្រដាសប្រាក់ខ្មែរ ១០០.០០០ រៀល ដែលពិតជាដូច និងមានភាពស្រស់ស្អាតខ្លាំងណាស់។ ~
ទន្ទឹមនឹងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីមហាជននេះដែរ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើក៏បានសរសេររៀបរាប់ឲ្យដឹងផងដែរថា៖ «ពិតជាអស្ចារ្យណាស់ យកឈើមកឆ្លាក់ជា១០០.០០០ រៀល (ក្រដាសប្រាក់ខ្មែរ) សិប្បកម្មធ្វើដោយ“ មុន្នីច័ន្ទ” ១០មុឺនរៀល = ២៥ ដុល្លារ ។ ~
ជាមួយគ្នានេះ ក៏មានប្រិយមិត្ត...
មិត្តមួយថ្ងៃមិត្តមួយជីវិត! បែកគ្នាជិត ១០ឆ្នាំ ម្នាក់មាន ម្នាក់ក្រ ក្រោយបានជួបគ្នាម្តងទៀត បានធ្វើរឿងបែបនេះ…
នេះបើយោងតាមប្រភពគណនីហ្វេសប៊ុកមួយដែល មានឈ្មោះថា «លោក ជឹម សុជា» បានបង្ហោះបញ្ចក់ឲ្យដឹងដែរថា៖ «មានគេ ម្នាក់ Call មកខ្ញុំហើយនិយាយថាអញអស់លុយចាយហើយ ឲអញសុំខ្ចីលុយចាយខ្លះមក ព្រោះការងារអត់សូវមានធ្វើ ( លើកឥវ៉ាន់ ) . ខ្ញុំសួរថា : បងនណាគេ ? ~
គាត់ : អញ ខ្ញុំ...
គាំទ្រណាស់! តារាចម្រៀងប្រុសវ័យក្មេងលោក ពុទ្ធ មិថុនា បង្ហាញការសំណូមពរ អក្សរជាតិសាស្រ្តដទៃ ងាកមកប្រើប្រាស់ភាសាកំណើតវិញ
តារាចម្រៀងប្រុសវ័យក្មេងលោក ពុទ្ធ មិថុនា បង្ហាញការសំណូមពរក៏ដូចជាបញ្ជៀសរឿងជុំវិញ មហាជនខ្មែរមួយចំនួនធំនៅតែប្រើប្រាស់ពាក្យពេចន៍សរសេរជាអង់គ្លេសសំនៀងខ្មែរ ដោយមិន ព្រមបញ្ឈប់ងាកមកប្រើប្រាស់ភាសាកំណើត។ ~
ក្រោយសម្លឹងឃើញជាតិសាស ដ៏ទៃនាំគ្នាអភិរក្សក៏ដូចជាថែរក្សាក្នុងការប្រើប្រាស់ភាសាដើម ប្រចាំជាតិប្រទេសទាំងនោះ នៅប៉ុន្មានម៉ោងមុននេះគណីហ្វេសផ្លូវការរបស់តារាចម្រៀងសម្លេងផ្អែម ពុទ្ធ មិថុនា ~
បានលើកឡើងសំណូមពរចង់ឱ្យមហាជនខ្មែរមួយចំនួនត្រឡប់មកប្រើប្រាស់ភាសាខ្មែរ សំនៀងខ្មែរវិញ ពោលគឺលប់បំបាត់ភាសាអង់គ្លេស សំនៀងខ្មែរ។ ~
ពុទ្ធ មិថុ បានបន្ថែមថាកន្លងមកលោកក៏ធ្លាប់សរសេរបែបនេះដែរ ប៉ុន្តែបច្ចុប្បន្នលោកបានកែប្រែហើយ ដោយផ្អែកសម្លឹងឃើញប្រទេសជិតខាង នឹងគោរពថែរក្សាអក្សរជាតិសាសបុព្វបុរសខ្មែរ។ ~
ពូកែណាស់!! ទើបតែរៀនត្រឹមថា្នក់ទី១ តែអាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អ…(មានវីដេអូ)
ក្មេងស្រីដ៏ឆ្លាតម្នាក់នេះ សព្វថ្ងៃប្អូនស្រីរៀនថ្នាក់ទី ១ នៅសាលាបឋមសិក្សាបាដាក ប៉ុន្តែប្អូនស្រី អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានដោយល្អ នេះបើតាមការលើកឡើងរបស់គណនីហ្វេសបុកមួយឈ្មោះ “Tang Kim Heng” ~
“នៅព្រឹកថ្ងៃទី 29 /11/2019 នៅសាលាបឋមសិក្សាបាដាក ខេត្តបាត់ដំបង បានធ្វើតេស្តសិស្សឈ្មោះ វ៉ាត សំនៀង ភេទ ស្រី...
ធ្លាយដល់អ្នកកោះហើយ! បិទភូមិកោះតូច ក្រោយធ្វើតេស្តមនុស្សជាង១០០នាក់ រកឃើញវិជ្ជមានចំនួន…
យោងតាមការបញ្ជាក់ពី លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងកោះរ៉ុង សំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ~
ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩...
ចិត្តធម៍ណាស់! លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសចង់ជួបនារីម្នាក់ ដែលបានលួចម្សៅដោះគោ ដើម្បីឱ្យជីដូនដែលកំពុងឈឺពិសារ…
ជាក់ស្តែង យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានឲ្យដឹងថា៖ « លោកឧកញ៉ា ចិត្តធម៍ ស្រី ចាន់ថន-Srey Chanthorn ដោយសេចក្ដីអាណិតទារក នឹងគ្រួសារ ~
ស្វែងរកប្អូនស្រី ដេីម្បីជួយឧបត្ថម្ភ សម្ភារះ នឹងថវិកាមួយចំនួន បេីបងប្អូន ស្គាល់ សូមទំនាក់ទំនង មកខ្ញុំបាទ ប៊ុនរឿនប្រុសស្អាតជ្រោយចង្វារ តាមរយះលេខទូរសព្ទ័ ៖...
ទីបំផុត! ស្រីស្អាត ដែលរត់គេចចេញពីមណ្ឌលព្យាបាលកូវី ដ១៩ចាប់បានវិញហើយ តាមពិតនៅទីនេះសោះ…
ជាក់ស្តែង យោងតាមការ បញ្ចក់ពីគណនីហ្វេសប៊ុកឈ្មោះ Heng Samnang-md បានបង្ហោះ «តាងនាមប្រធានមណ្ឌលព្យាបាលកូវីដ-19 វិទ្យាល័យជម្ពូវ័ន សូមថ្លែងអំណរគុណ ដល់បងប្អូន ~
ប្រជាពលរដ្ឋយើងទាំងអស់ ដែលបានសហការណ៍គ្នា បានទាន់ពេល។ ពេលនេះក្រុមអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានរកឃើញ និងយកគាត់មណ្ឌលព្យាបាលវិញហើយ នៅម៉ោង 8យប់ សូមអរគុណ»។ ~
បញ្ចក់ដែរថានាងត្រូវបានគេរកឃើញនៅឯនៅម្តុំផ្សារកណកណ្តាល(ផ្លូវបារបារាំង) ដើរដោយគ្មានម៉ាស់! ភាគច្រើនគាត់ដើរនៅម្ដុំផ្សារកណ្ដាលផ្លូវ136 គាត់អាចរត់គេចមកម្ដុំហ្នឹងវិញ...
រំភើបជំនួស!! អ្នកគ្រូជនជាតិជប៉ុនម្នាក់ ស្ម័គ្រចិត្តបង្រៀនកូនខ្មែរដោយសារតែស្នាមញញឹម
អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរថា «ចន្ថាវី» ជាគ្រូស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) បានឱ្យដឹងថា គាត់ជាគ្រូបង្រៀននៅប្រទេសជប៉ុន ហើយគាត់បានស្ម័គ្រចិត្តមកបង្រៀនដល់កូនខ្មែរ ដោយសារគាត់ចូលចិត្តកូនខ្មែរ ព្រោះតែកូនខ្មែរ ពូកែញញឹម និងមានចិត្តល្អ។អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ បានបញ្ជាក់យ៉ាងដូចនេះ នៅក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន នៅសាលាបឋមសិក្សអនុវត្តន៍ ក្នុងខេត្តបាត់ដំបង...