រថយន្តកូរ៉េមួយគ្រឿង បុកម៉ូតូចំកណ្តាលទ្រូងផ្លូវ បណ្តាលអោយស្លាប់ម្នាក់ភ្លាមៗ និងស្រាលម្នាក់ នៅឯ …

កំពង់ឆ្នាំង៖ យុវជនម្នាក់បានរងរបួសបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ​​​​​​​​​​​​​​​​​​​​​​​​​​ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ​​​​​​​​​​​​​​​​​​​​​​​ដែលបង្កឡើង រវាងរថយន្តនិងម៉ូតូ ខណៈដែលជនរងគ្រោះបានជិះម៉ូតូសេរីឆ្នាំ២០១៤ ​​​​​​​​​​​​​​​​​​​មួយគ្រឿងឌុបគ្នា២នាក់ ធ្វើដំណើរមកពីក្រុងភ្នំពេញ ទៅស្រុក កំណើតរបស់ពួកគេ ​​​​​​​​​​​​​​​​​​​​នៅក្នុងខេត្តពោធិសាត់ ដោយត្រូវបានរថយន្តកូរ៉េមួយគ្រឿង ​​​​​​​​​​​​​​​​​​​​​មកបុកម៉ូតូនៅចំកណ្ដាលទ្រូងផ្លូវ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២៣ ​​​​​​​​​​​​​​​​​​ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ​​​​​​​​​​​​​​​​ចន្លោះគីឡូម៉ែត្រលេខ៨២ ​​​​​​​​​​​​​​​​​និង៨៣ ស្ថិតនៅក្នុងភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ ​​​​​​​​​​​​​​​​​​​ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា៖មុនពេលកើតហេតុមានម៉ូតូសេរីឆ្នាំ២០១៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយគ្រឿងបើកបរដោយយុវជនឈ្មោះ ង៉ុយ ខៀវ អាយុ ២៦ឆ្នាំ រស់នៅភូមិ មេទឹក ឃុំមេទឹក ​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកបាកាន ​​​​​​​​​​​​​​​​​ខេត្តពោធិ៍សាត់ ឌុបមិត្ត ភក្កិម្នាក់ទៀតពីក្រោយ ឈ្មោះ ស៊ន សន ​​​​​​​​​​​​​​​អាយុ២៦ឆ្នាំ ​​​​​​​​​​​​​​​រស់នៅភូមិឃុំជាមួយគ្នា ។

លុះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មានរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3a 5730 បើកបរ ​​​​​​​​​​​​​​​​​​​​​ពីត្បូងទៅជើង ​​​​​​​​​​​​​​​​​បានមកបុកជាមួយនឹងម៉ូតូ ចំកណ្ដាលទ្រូង ផ្លូវ ពេញទំហ៊ឹងតែម្តង ​​​​​​​​​​​​​​​បណ្ដាលឲ្យយុវ ជនឈ្មោះ ស៊ន សន ជិះពីក្រោយអត់ពាក់មួយកសុវត្តិភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដួលធ្លាក់ពីលើម៉ូតូ បោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរម៉ូតូឈ្មោះ ង៉ុយ ខៀវ ពាក់មួយសុវត្តិភាព បានរងរបួសស្រាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុ​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានទុករថយន្តចោលនៅកន្លែងកើតហេតុហើយបានរត់គេចខ្លួន​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​ខណៈនោះផងដែរ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ​​​​​​​​​​​​​​​​​​​​​ខាងលើនេះ បង្កឡើងដោយភាគីខាងរថយន្ត ដែលធ្វើអោយមានមនុស្សស្លាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងរបួសបែបនេះ ចំណែកម៉ូតូជនរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​បានខូចខាត ដាច់កន្ទុយម៉ូតូ ​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្នែកខាងក្រោយទាំងស្រុង សពជនរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារ ​​​​​​​​​​​​​​​​​​​ឲ្យមកទទួលយកទៅធ្វើបុណ្យ នៅលំនៅដ្ឋាន ឯស្រុកកំណើត ។ រីឯវត្ថុតាងជាមធ្យោបាយទាំង២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុកនៅ ការិយាល័យ ​​​​​​​​​​​​​​​​​​នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ​​​​​​​​​​​​​​​​ចំណាត់ការ ទៅតាមនីតិវិធី ៕