ក្តៅៗ! ជើងហោះហើរ និងរថភ្លើងចេញពីទីក្រុង Wuhan ត្រូវផ្អាកទាំងអស់ ខណៈដែលចិនអះអាងថា វីរុសផ្លូវដង្ហើមកើនដល់៥៧១នាក់ និងបាត់បង់ជីវិត១៧នាក់

គិតមកដល់ពេលនេះ ​​​​​​​​​​​​​​​​អាជ្ញាធរចិនបានអះអាងថា ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៥៧១នាក់ហើយ ​​​​​​​​​​​​​​​​​ខណៈមនុស្សស្លាប់គឺ ១៧នាក់ ហើយជើងហោះ ​​​​​​​​​​​​​​​​​​​​​​និងខ្សែរថភ្លើងចាកចេញពីទីក្រុង វូហាន (Wuhan) ត្រូវផ្អាកទាំងអស់ ។ នេះបើតាមសារព័ត៌មាន CNA ​​​​​​​​​​​​​​​​​​​​​​​​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ។

ចំនួនមនុស្សស្លាប់ដោយវីរុសកូរ៉ូណា (Coronavirus) ដែលមានលក្ខណៈស្រដៀងជំងឺ SARS ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០០២-២០០៣ ហើយវាកំពុងតែរីករាលដាលទៅដល់ទីក្រុងប៉េកាំង, ចុងឈីង (Chongqing), សៀងហៃ, ម៉ាកាវ តៃវ៉ាន់ និងហុងកុងផងដែរ ។

បច្ចុប្បន្នក្រៅពីប្រទេសចិន ​​​​​​​ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក ថៃ ជប៉ុន និងកូរ៉េខាងត្បូង ​​​​​​​​​​​ក៏មានការរកឃើញអ្នកឆ្លងវីរុសពីចិននេះផងដែរ ​​​​​​​​​​​​​​​​​​ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុង Wuhan ខណៈនៅប្រទេសថៃវិញមានការឆ្លងរហូតដល់ ​​​​​​​​​​​​​​​​​​​​​​​​​​០៤ករណីឯណោះ ។ ដោយឡែកអង្គការសុខភាពពិភពលោក WHO ​​​​​​​​​​​​​​​​ក៏ទើបតែបានប្រកាសដែរថា ​​​​​​​​​​​​​​​​​វីរុសផ្លូវដង្ហើមថ្មីនេះអាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការជិតស្និទ្ធគ្នា ៕