ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ សង្ស័យតែដាច់ហ្វ្រាំង បុកដើមឈើគាបជាប់តៃកុងឡាន ចំណែកឯព្រូបាន … ។ នៅមុននេះបន្តិចវេលាម៉ោង ៨និង៥០ នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយមានរថយន្តដឹកឥដ្ឋមួយគ្រឿន ដឹងឥដ្ឋពេញបុកដើមឈើគាបជាប់តៃកុងឡាន ហើយព្រូឡានលោតចេញទាន់ ។
តាមប្រភពបានបង្ហើបអោយដឹងថា គេឃើញរថយន្តដឹកឥដ្ឋខាងលើ សង្ស័យដាច់ហ្វ្រាំង ហើយបានជ្រុលទៅបុកដើមឈើគាបជាប់តៃកុងក្នុងរថយន្ត បណ្ដាលឲ្យដាច់ជើងម្ខាងចេញពីគ្នាតែម្ដង ចំណែកព្រូលោតចេញទាន់ពេល (ព័ត៌មានបឋម) ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖