ភ្នំពេញ៖ អតីត Miss Grand កម្ពុជាឆ្នាំ ២០១៧ ខ្លឹម ស្រីគា ដែលបច្ចុប្បន្នកញ្ញានៅតែមានការស្រលាញ់គាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើន ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈ ។ មួយរយៈនេះ ឃើញថា អតីតបវរកញ្ញារូបនេះ បានច្រៀង Cover បទចម្រៀងជាច្រើនបទ ដោយសុទ្ធសឹងតែជាបទល្បីៗកំពុងពេញនិយម ដែលទទួលបានការគាំទ្រខ្លាំង ។
ទន្ទឹមនឹងនោះដែរ បទចម្រៀងមួយបទដែល ស្រីគា បានច្រៀង Cover ក្នុងចំណោមបទចម្រៀងទាំងនោះគឺបទ «យើងជាទន្សាយ» ដែលជាបទចម្រៀងកំពុងតែផ្ទុះការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន ។ អតីតបវរកញ្ញារូបនេះ តែងតែទទួលបានការលើកសរសើជាច្រើនថា ស្អាតហើយច្រៀងពីរោះទៀត ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
មានវីដេអូខាងក្រោម៖