wow! តារាសម្តែងថៃ kimberley ញាំច្រើនបន្តិច តែនៅមានរូបរាងស្រស់ស្អាត ដោយសារតែ …

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនដែលនិយមមើលរឿងភាគថៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាកដជាស្គាល់តារាសម្តែងស្រីថៃដ៏ល្បីល្បាញ Kimberley ​​​​​​​​​​​​​​​​​​​​​​អមជាមួយរូបសម្រស់និងការសម្តែងរបស់នាង ​​​​​​​​​​​​​​​​​​​​​នាងមានអ្នកគាំទ្រជាច្រើននិងមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ។

តារាស្រីរូបនេះនាងក៏បានបង្ហាញពីការញាំអាហាររបស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​ទោះមើលទៅនាងពូកែញាំណាស់ តែរូបរាងរបស់តារាស្រីរូបនេះនៅតែស្អាត ​​​​​​​​​​​​​​​​​​ដោយសារតែការហាត់ប្រាណ (បានត្រឹមត្រូវ)។ ថ្មីៗនេះផងដែរ Kimberley ​​​​​​​​​​​​​​​បានចូលរួមកម្មវិធី​រត់ប្រណាំងដើម្បី​សប្បុរសធម៌​មួយជាមួយ​ប៉ុស្តិ៍​លេខ៣ ​​​​​​​​​​​​​​​​​ដោយ​ក្នុង​កម្មវិធី​នោះ​គេ​សង្កេតឃើញថា នាងមានការ​ផ្លាស់ប្ដូរ​របៀបនៃការ​ញាំអាហារ ​​​​​​​​​​​​​​​​​​​​​​​​​ពី​អ្នក​ដែ​លញុំា​ច្រើន​ទៅ​ញុំា​បែបរបប​អាហារសុខភាពវិញ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖