ហ្វេសប៊ុក៖ តាមរយៈគណនីយហ្វេសប៊ុកដែលមានឈ្មោះថា «អែល ស្រីនុច» ដែលត្រូវបានគណនីយដែលមានឈ្មោះថា «ត្រាំងសិលា អង្គធំភូមិប្រាសាទ» ជេរនិងគំរាមសម្លាប់ ។ នេះបើយោងតាមគណនីយហ្វេសប៊ុក «អែល ស្រីនុច» ដែលបានសរសេររៀបរាប់ថា៖ «ចង់ល្បីជាបងធំនៅខាងអង្គរធំឬយ៉ាងម៉េច ខ្ញុំផុសព័ត៌មាននៅលើផេកខ្ញុំធ្វើការសោះ មកជេរខ្ញុំសុទ្ធតែមីថោក មីអាចន៍ មីសំផឹង និង #គំរាមសម្លាប់កាត់ក្បាលខ្ញុំចោលទៀត!
ចង់គុកដូចក្មេងបាតសង្គមផ្សេងទៀតមែន រឿងនេះបើមិនផុសសុំទោសខ្ញុំទេ ខ្ញុំនឹងប្តឹង ពីបទ #គំរាមសម្លាប់ និង #បរិហាកេរ្តិ៍ ខ្ញុំមិនខ្វល់ថាអាខោនពិតឬមិនពិតទេ សំខាន់មកគំរាមសម្លាប់ខ្ញុំ ដែលមើលព័ត៌មានខ្លះទេ ម្តាយឪពុកខ្ញុំមិនទាន់បានជេរខ្ញុំអសុរសបែបនេះ សំអាងអីនាងមកជេរខ្ញុំមីសំផឹង????
ខ្ញុំទៅធ្វើសំផឹងពេលណារកភស្តុតាងអោយបាន ហើយគិតរកសម្លាប់ខ្ញុំទៀត សូមសមត្ថកិច្ចជួយចាត់ការតាមច្បាប់លើម្នាក់នេះផង បើខ្ញុំកើតមានរឿងអី គឺបុគ្គលនេះឈ្មោះនេះ រូបនេះ ជាអ្នកទទួលខុសត្រូវ ត្រាំងសិលា អង្គធំភូមិប្រាសាទ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជួយស៊ែរអោយសមត្ថកិច្ចឃើញផង #ជីវិតអ្នកកាសែតតាមចិញ្ចើមផ្លូវដូចខ្ញុំប្រឈមនឹងការគំរាមសម្លាប់បែបនេះ»????
លោកអគ្គនាយក TVFB លោក សុវណ្ណ រិទ្ធី បានសរសេររៀបរាប់ថា៖ «ប្រទេសមានច្បាប់ ទោះអ្នកឯងពិតឬក្លែងក្លាយយ៉ាងណា ក៏ដោយ យើងសង្ឃឹមថាសមត្ថកិច្ចនៅតាមរកមុខអ្នកឯង បានក្នុងពេលឆាប់ៗនេះ អីក៏សាហាវយ៉ាងនេះ គំរាមសម្លាប់អាយុជីវិតក្រុមការងារ TVFB ដូចសត្វធាតុបែបនេះ ចាំជួបគ្នាតាមផ្លូវច្បាប់ទៅចុះ!» ៕