នៅសុខមិនចង់! បុរសម្នាក់តែងខ្លួនជាខ្មោចដើរបន្លាចគេពេញភូមិ ចុងក្រោយត្រូវប៉ូលីសចាប់ដាក់ខ្នោះ និងបាន …

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះមានរឿងហួសចិត្តមួយ ហើយរឿងនេះត្រូវបានមហាជនដែលនិយមលេងបណ្តាញសង្គម ​​​​​​​​​​​​​​​​​​​​​​​​​​​ស៊ែរជាច្រើនផងដែរ ​​​​​​​​​​​​​​​​​​​​ដោយមានយុវជនវ័យ១៧ឆ្នាំម្នាក់ ​​​​​​​​​​​​​​​​​​​បានរុំខ្លួនដោយក្រណាត់ស ធ្វើជាខ្មោចចាំលងបន្លាចគេនៅពេលយប់ ។

បន្ទាប់ពីអ្នករស់នៅក្នុងតំបន់ ​​​​​​​​​​​​​​​​​​Jalan Mustafa រាយការណ៍ ​​​​​​​​​​​​​​​​​​ប៉ូលិសបានចាប់ឃាត់ខ្លួនយុវជនរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយយុវជននេះក៏បានសារភាពប្រាប់ប៉ូលិសថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់គឺជាបុគ្គលិករៀបចំក្នុងពិធីអាពាហ៍ពិពាហ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបន្ទាប់ពីបញ្ចប់ការងាររួចរាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ក៏បានឃើញក្រណាត់សមួយផ្ទាំង ​​​​​​​​​​​​​​​​​ដែលគេទុកចោល ​​​​​​​​​​​​​​​​​​​​​​​​ដូចេ្នះហើយបានជាគាត់យកមករុំខ្លួនលេងធ្វើជាខ្មោច ។

ជុំវិញការលងបន្លាចរបស់យុវជនខាងលើនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឲ្យអ្នកដំណើរមួយចំនួនភ័យខ្លាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូតដល់ដួលម៉ូតូ ​​​​​​​​​​​​​​​​​​​​​ហើយវាក៏មិនមែនជាលើកទីមួយដែរ ។ យ៉ាងណាមិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ូលិសបានធ្វើការអប់រំ ​​​​​​​​​​​​​​​​​និងព្រមានទៅដល់គាត់ ហើយដោះលែងឲ្យត្រលប់ទៅផ្ទះវិញ ៕