ក្តៅៗ! ម្ចាស់បទ “Smoke” ត្រូវបានផ្អាកច្រៀងជាបណ្ដោះអាសន្នដោយសារតែ …

ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ស្តាប់ បទចម្រៀងមួយបទដែលមានចំណងជើងថា ​​​​​​​​​​​​​​​​​​​​​​​​«Smoke» ដែលបទនេះផងដែរច្រៀងដោយតារាចម្រៀងស្រីថៃដ៏ល្បី គឺនាង Violette ​​​​​​​​​​​​​​​​​​​​​​​​​​ហើយបទនេះបានធ្វើអោយរូបនាងកាន់តែមានប្រជាប្រិយភាព ​​​​​​​​​​​​​​​​​​​​​​​​​​និងទទួលបានការគាំទ្រយ៉ាងច្រើន ។

ប៉ុន្តែ កាលពីពេលថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​​​តារាស្រីស្អាតរូបនេះ មានបញ្ហាសម្លេង រហូតដល់ថ្នាក់ត្រូវបានគ្រូពេទ្យ ​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាអោយឈប់ប្រើសំលេងជាបណ្តោះអាសន្ន ។ នាង Violette ​​​​​​​​​​​​​​​​​​​​​​​​ក៏បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ហើយក៏បានសូមអភ័យទោសចំពោះការងារដែលចាំបាច់ត្រូវលុបចោលភ្លាមៗ ដោយនាងបាននិយាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេល ៦ ឆ្នាំមកហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនធ្លាប់លុបចោលការងារម្ដងណាឡើយ ហើយនាងក៏មិនគិតថា ​​​​​​​​​​​​​​​​​​​​​​​​​​​វានឹងកើតឡើងនៅថ្ងៃនេះទេ ប៉ុន្តែនាងពិតជាមិនអាចទ្រាំទ្រច្រៀងបន្តទៀតបានពិតមែន ៕