តោះស្គាល់!! តារាទាំង ៩ដួង ដែលគ្រងតំណែងជាជំទាវ នាពេលបច្ចុប្បន្ន

ខ្សែជីវិតមនុស្សយើងមិនទៀងទាត់ឡើយ ជួនរាសីឡើង ជូនរាសីដាក់ ពេលខ្លះគ្រោះបង្កប់ដោយសំណាង ចំណែកសំណាងវិញ ក៏បង្កប់ដោយគ្រោះដែរ។ យ៉ាងណាមិញ គេឃើញតារាស្រី ៩ដួង ដែលពេលនេះបានប្រែក្លាយជីវិតទៅជា “ជំទាវ” និងរស់នៅដោយហ៊ឺហាលើគំនរទ្រព្យ។

តារាទាំង ៩ដួង ដែលគ្រងតំណែងជំទាវនោះមានដូចជា ៖

១-ម៉ៅ ចំណាន ហៅស្រីតូច ចំណាន ជាអតីតពិធីការិនី និងតារាសម្តែង ដែលពេលនេះ មានងារជាជំទាវកូន៤ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយសេដ្ឋីស្រុកខ្មែរ លោកឧកញ៉ាគិត ម៉េង ដែលជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group ។

២-លី យ៉ាណា អតីតតារាបង្ហាញម៉ូដ Khmer Super Model បានក្លាយជាជំទាវកូនមួយទ្រព្យស្តុក ក្រោយក្លាយជាភរិយាឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ព្រមទាំងជាម្ចាស់បុរីពិភពថ្មី។

៣-ហ៊ឹម ស៊ីវន ក្រោយរៀបការជាមួយឯកឧត្តមពៅ ម៉ាលី អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន មក ពេលនេះបានក្លាយជាជំទាវ។

៤-ផាន់ ម៉ូនីកា អតីតតារាចម្រៀងសាន់ដេ រូបនេះ មានកូន២ បានក្លាយទៅជាជំទាវ ក្រោយរៀបការជាមួយគង់ សុខម៉េង ជាជំនួយការផ្ទាល់សម្តេចក្រឡាហោម ស ខេង ។

៥-ស៊ឹម សូលិកា ត្រូវបានគេហៅថាជាជំទាវដែរ ក្រោយពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយលោកអេង រិទ្ធី ដែលបានឡើងឋានៈជាឯកឧត្តម និងត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ។

៦-ឱក បុរី អតីតតារាចម្រៀងរូបនេះបានក្លាយជាជំទាវ ហើយមានកូនស្រី៣នាក់ ក្រោយក្លាយជាភរិយារបស់មន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម លោកស៊ុត តារា ។

៧-ពេជ្រ ច័ន្ទបរមី តារាសម្តែងរូបនេះមានកូន២នាក់ ហើយទទួលបានងារជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

៨-នៅ សុនិតា តារាកំពុងពពោះជាង៥ខែនេះ ក៏ត្រូវបានគេហៅថា ជំទាវផងដែរ បន្ទាប់ពីគូស្នេហ៍របស់នាង លោកទិត ថាវរិទ្ធ ត្រូវបានតែងតាំងជាឯកឧត្តម និងមានឋានៈជាអនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

៩-ឈឹម អារីយ៉ា បានក្លាយជាជំទាវក្រោយរៀបការកាលពីថ្ងៃទី៤ ខែឧសភា ជាមួយបុរសពោះម៉ាយកូន២ លោករស់ ឧស្សាហ៍ មន្ត្រីផ្កាយ២ ដែលត្រៀមឡើងផ្កាយ៣ នៅក្រសួ មហាផ្ទៃ មានតួនាទីជាអគ្គនាយករងស្ថាប័នមួយ របស់ក្រសួងមហាផ្ទៃ៕

ប្រភពពី៖ Cambofox