គ្រោះថ្នាក់ណាស់! រថយន្តដឹកដែក ផ្ទុះកង់ខ្ទាតចេញពីតួរថយន្ត ទៅប៉ះរថយន្ត រងការខូចខាតមួយចំហៀង …

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ ​​​​​​​​​​​​​​​​​​​​​និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែមករា ​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាក ដឹកដែក ពណ៌ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0289 ជារបស់ក្រុមហ៊ុនជីបម៉ុង ​​​​​​​​​​​​​​​​​​​​​​​​​ចំណែករថយន្តរងគ្រោះ ម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-0161 ។

ក្រោយកើតហេតុ សមត្ថកិច្ច ​​​​​​​​​​​​​​​​​​​​​​​​បានចុះដល់ទីតាំងខាងលើ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ​​​​​​​​​​​​​​​​​​​​​​​ដោយខាងរថយន្តបង្ក ព្រមចេញថ្លៃជួសជុលរថយន្តលុចស៊ីស ​​​​​​​​​​​​​​​​​​​​​​​​ដើម្បីបញ្ចប់រឿងនៅកន្លែង ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖