Mark Prin ផ្តល់សម្ភាសន៍អំពី Mint Chalida ថានឹងភ្ញាក់ផ្អើលជាងហ្នឹងទៅទៀត ដោយសារតែនិង …

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយពីទំនាក់ទំនងរបស់ ​​​​​​​​​​​​​​​​​​​​​តារាសម្តែងប្រុស Mark Prin និងតារាសម្តែងស្រី Mint Chalida ​​​​​​​​​​​​​​​​​​ប្រចាំប្រទេសថៃពីរដួងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនសូវជាល្អនោះទេ ។ ប៉ុន្តែពេលក្រោយៗមកនេះតារាទាំងពីររូបនេះ​បានមានភាពជានាគ្នាជាធម្មតាវិញហើយ ។

បើយោងតាមសារព័ត៌មានមានមួយបានអោយដឹងថា ​​​​​​​​​​​​​​​​​​​​មហាជនមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញ Mark Prin និង Mint Chalida ​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងរូបថតតែមួយក្នុងពិធីមង្គលការ​របស់ ​​​​​​​​​​​​​​​​​​​​​​​​​​Mew កន្លងទៅនេះ ។ ដោយតារាប្រុសរូបសង្ហារ Mark Prin ​​​​​​​​​​​​​​​​​​​​​​​​​បាននិយាយថា «នឹងភ្ញាក់ផ្អើលជាងហ្នឹងទៅទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើពួកយើងថតរឿងថ្មីជាមួយគ្នា»។ លោកបានបន្តទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«គ្រប់យ៉ាងគឺប្រក្រតីធម្មតានោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងអាចថតរូបជាមួយគ្នាបាន ហើយក៏អាចថតរឿងជាមួយគ្នា​បានដែរ»៕