តោះទៅមើលវីដេអូនិងស្តាប់! ជនបង្ក៤នាក់លើកដៃសំពះសុំទោសទៅកាន់ជនរងគ្រោះជាសាធារណះ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរឿងរ៉ាវករណីក្មេងស្រីម្នាក់ ​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានក្មេងស្រីមួយក្រុមវាយនៅក្នុងថ្នាក់រៀន ​​​​​​​​​​​​នៃវិទ្យាល័យផ្សារដើមថ្កូវ ​​​​​​​​​​​​​​​​ត្រូវបានដោះស្រាយបញ្ចប់ ​​​​​​​​​​​​​​​​​​​​​​ដោយភាគីជនរងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជនបង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ​​​​​​ ​​​​​​​​​​​​​​​​ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ​​​​​​​​​​​​​​​​​​​​ចំពោះកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វើ ។

បន្ទាប់ពីទទួលបានព័ត៌មាន​​​​​​ ​​​​​​​​​​និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារដើមថ្កូវនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ​​​​​​​​​​​​​​​បានកោះហៅជនបង្ករ និងអាណាព្យាបាលដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងករណីវាយសិស្សស្រីម្នាក់ក្នុងថ្នាក់ ​​​​​​​​​​​​​​​​កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

ម្យ៉ាងវិញទៀតគ្រួសារជនរងគ្រោះ ​​​​​​​​​​​​​​​​​​ក៏បានបញ្ជាក់ថា ដោយសារគាត់មានការអាណិតអាសូរដល់ក្រុមគ្រួសារ និងជនបង្ករដែលជាអនីតិជន​​​​​​​​​​​ ​​​​​​ដូច្នេះហើយទើបគាត់យល់ព្រមលើកលែងទោស ​​​​​​​​​​និងទុកឱកាសដើម្បីកែប្រែខ្លួនអោយក្លាយជាសិស្សល្អ ​​​​​​​​​​​​​​​ក្មេងល្អនៅក្នុងគ្រួសារ ​​​​​និងសង្គមជាតិ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖