ស្ងាត់ៗថតឈុតអាពាហ៏ពិពាហ៏បាត់! អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញរូបភាព Pre Wedding ជាមួយគូរស្នេហ៏យ៉ាងស្រស់ស្អាត ហើយថែមទាំងបានបញ្ជាក់ថាជិតបានប្តីហើយ…

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះតារាសម្តែងស្រី អ្នកនាង ម៉ាក សែនសូនីតា ដោយសារតែស្ងាត់ៗអ្នកនាងស្រាប់តែបានបង្ហាញរូបភាព Pre Wedding ជាមួយអនាគតគូរស្វាមីដ៏ស្រស់សង្ហារ ពិតជាភ្ញាក់ផ្អើលមែន។

អ្នកនាង ម៉ាក សែនសូនីតា ដែលគ្រប់គ្នាបានស្គាល់ថាជាតារាសម្តែងដ៏មានប្រជាប្រិយ៍ភាពមួយរូប នៅប្រទេសកម្ពុជា និងទទួលបានកិត្តិយសចូលរួមក្នុងពិធីធំៗមួយចំនួនគួរឱ្យកត់សម្គាល់។​ គ្រប់គ្នាក៏បានដឹង និងស្គាល់ច្បាស់ពីអ្នកនាង ដោយសារតែភាពស្រស់ស្អាត និងដ៏គួរឱ្យទាក់ទាញរបស់គាត់។

ជាក់ស្តែង គណនីរបស់ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញរូបភាព Pre Wedding ជាមួយគូរស្នេហ៏យ៉ាងស្រស់ស្អាត ហើយថែមទាំងបានបញ្ជាក់ថាជិតបានប្តីហើយ ហើយបានសរសេរថា៖ កុំមាត់.. អូនជិតបានប្តីហើយ ហិហិ ស្រលាញ់រូបភាពនេះណាស់ អគុណ Image Hunter Photography សំរាប់ការយកចិត្តទុកដាក់ដល់យើងខ្ញុំទាំង២​ ៕

សូមទស្សនារូបភាព៖