ផ្ញើជូនអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ! គួរប្រយ័ត្នប្រយែងឱ្យមែនទែន ជាពិសេសជាមួយកង្ហារចាស់ៗ ព្រោះថាវាអាចបង្ករជាបញ្ហាដល់អ្នកបាន…

ជាក់ស្ដែង មនុស្សទូទៅតែងតែចូលចិត្តអង្គុយនៅក្រោមកង្ហារព្រោះថាត្រជាក់ស្រួល ហើយមានអារម្មណ៏នៅពេលរៀន ឬញុាំអាហារ ប៉ុន្តែយើងគួរតែប្រយ័ត្នប្រយែងឱ្យមែនទែន ជាពិសេសជាមួយកង្ហារចាស់ៗ។ តាមគណនីមួយឈ្មោះ Meng Sreysros បានបង្ហោះរូបភាព ២សន្លឹក ដោយបានសសេររៀបរាប់ថា៖ ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ចាស់។

ហេតុការណ៍នេះបានកើតឡើងលើមិត្តភក្តិខ្ញុំផ្ទាល់នៅថ្ងៃទី ១៤ មករា ២០២០ ពេលរសៀលដែលកំពុងរៀនក្នុងថ្នាក់ជាមួយគ្នា បណ្តាលអោយគាត់មានរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និង ខូចខាតកុំព្យូរទ័រអស់មួយគ្រឿង។​ ក្នុងនាមជាមិត្តរួមថ្នាក់មានភាពសោកស្តាយ ដែលមានហេតុការណ៍បែបនេះបានកើតឡើងលើគាត់បែបនេះ ។

សូមស្នើអោយគណៈគ្រប់គ្រងសាលានានាជួយត្រួតពិនិត្យគ្រឿងបរិក្ខារក្នុងថ្នាក់ជាពិសេស បរិក្ខារចាស់ជាដើម ដើម្បីការពារដល់និស្សិត ដែលសិក្សានៅទីនេះ។​ សូមទស្សនាវីដេអូ៖