ក្លែងក្លាយក្រដាស ១០០$ ម៉ង! ចូរប្រុងប្រយ័ត្នក្រដាស ១០០$ ក្លែងក្លាយដែលមានសភាពគ្រើម រូបរាង ដូចក្រដាសប្រាក់ពិតតែម្តង…(មានវីដេអូ)

កាលពីពេលថ្មីៗនេះមានការចែករំលែកមួយពីក្រដាសប្រាក់ក្លែងក្លាយ ដែលជាក្រដាសធំតែម្តង គឺក្រដាស ១០០$ ដោយគណនីមួយ “Baby Love Shop” បានចែករំលែកនូវវីដេអូមួយអំពីក្រដាសប្រាក់ ១០០$ ស្តីពីរបៀបមើលក្រដាសដុលា្លរក្លែងក្លាយជាពិសេសក្រដាស ១០០ដុល្លារ ដែលរូបគាត់ផ្ទាល់ជាអ្នកជួបបទពិសោធន៍នេះ។

ជាការពិត ដោយលុយក្រដាស ១០០ដុល្លារក្លែងក្លាយនោះ មានសភាពគ្រើម រូបរាងដូចក្រដាសប្រាក់ពិតតែម្តង ដូច្នះចូរប្រុងប្រយ័ត្នក្រដាស ១០០$ ក្លែងក្លាយ ដោយទាមទារនូវតិចនិកមួយចំនួនដើម្បីដឹង។ ដោយគាត់បានបង្ហោះយ៉ាងដូច្នេះថា៖ សូមប្រុងប្រយ័ត្នអ្នកលក់គ្នាយើង ក្រដាស់ប្រាក់ដុល្លាបន្លំសេរីថ្មីស្ទើរតែដូចតែម្តង។

វីដេអូនេះ ពិត ឬមិនពិតយ៉ាងណា ក៏ជាមេរៀនចែករំលែកដ៏ល្អសំរាប់យើងទាំងអស់គ្នា។ ប្រភពវិដេអូ៖ ទទួលបានពីការចែករំលែកតាម Chatសូមអរគុណប្អូនស្រីក្នុងដេអូដែលធ្វើការបកស្រាយបានយ៉ាងច្បាស់ងាយស្រួលយល់ និងពិនិត្យ ដោយក្តីគោរពពីហាង Baby Love Shop ៕

សូមទស្សនាវីដេអូ៖