ជួយចែករំលែកផងបងប្អូន! សង្ឃឹមថានឹងមានសប្បុរសជន ឬអង្គការ បានដឹង និងជួយអភិរក្សសត្វស្លាបទាំងនេះអោយបានបន្តនៅតទៅទៀត…

ជាក់ស្តែងយើងបានឃើញថា មានសត្វស្លាបរាប់លានក្បាល និងច្រើនប្រភេទផ្សេងៗគ្នា ដែលប្រឈមនឹងការផុតពូជ។ ពួកវានៅបឹងស្នេហ៏ ទួលពាន់ឡីតំបន់សត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡី គឺជាព្រៃលិចទឹក និងព្រៃរបោស នៅកណ្ដាលផ្ទៃបឹងស្នេហ៍ គេហៅថា ឬស្គាល់ថា ទួលព័ន្ធតាឡីមានផ្ទៃក្រឡា៨៣ហិតា ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងរង់ចាំភ្ញៀវទេសចរណ៏ ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត។

ជាការពិត បឹងមួយនេះ មានក្រឡាផ្ទៃ ៤១៥៤ហិកតា នៅរដូវស្សា និងមានជាង ២០០០ហិកតា នៅរដូវប្រាំង ដោយទីកន្លែងមានភាពអំណោយផលដល់ពួកគេក្នុងការរស់នៅ ក៏មានកាន់តែច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ ដែលកាលពីមុនឡើយវាមានតិចតួចណាស់។

ពេលថ្មីៗនេះ យើងឃើញថាមានសត្វរាប់សិបលានក្បាល បាននាំគ្នាមក រស់នៅជាបន្តបន្ទាប់។ សង្ឃឹមថានឹងមានសប្បុរសជន ឬអង្គការ បានដឹង និងជួយអភិរក្សសត្វស្លាបទាំងនេះអោយបានបន្តនៅតទៅទៀត ទំនាក់ទំនងប្រធានសហគមន៍ លោក ប៉ាន់ យន លេខទូរសព្ទ័ 016 219 067 មានទូកជូន មេីលសត្វកំសាន្ត ក្នុងតំលៃសមរម្យ៕

សូមទស្សនាវីដេអូ៖