ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះមានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយនារីវ័យក្មេងម្នាក់ ត្រូវបុរសជាសង្សារបានសម្លាប់ចោលគ្មានញញើតដៃ ព្រោះតែភ្លើងប្រចណ្ឌ ហើយជនដៃដល់ជាឃាតករបានអារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅសគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង ក្បែរផ្សារបឹងសាឡាង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ នារីរងគ្រោះមានឈ្មោះសុខ ស្រីស៊ី ហៅពៅ អាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅជាមួយបឹងប្អូនជីដូនមួយក្នុងបន្ទប់ខាងលើ មានស្រុកកំណើតនៅព្រៃវែង ។
ចំណែក ជនដៃដល់បានអារ.ក ខ្លួនឯង បំណងសម្លាប់ខ្លួនតាមក្រោយ តែពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃើញថា ជនដៃដល់នៅមានដង្ហើម ទើបកម្លាំងសមត្ថកិច្ចចាត់ចែងដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ករណីឃាតកម្មនេះ សមត្ថកិច្ចដាក់ការសង្ស័យបឋម ថាផ្តើមឡើងពីភ្លើងប្រចណ្ឌ ៕