បុរសៗគួរដឹង! ក្នុងមួយឆ្នាំៗបុរស Brazil ១០០០ នាក់ត្រូវកាត់អវយវៈភេទ ព្រោះដោយសារតែ…

បរទេស៖ ថ្មីៗនេះប្រធានាធិបតីប្រេសុីល បានសម្តែងការភ្ញាក់ផ្អើលនិងសោកសៅជាខ្លាំង ចំពោះរបាយការណ៍ព័ត៌មានថា មានបុរសមិនតិចជាង ១.០០០ នាក់ត្រូវបានកាត់អវយវៈភេទគ្រវាត់ចោល ។ ក្នុងទីក្រុង Brazil កាលពីថ្ងៃទី ២៥ ខែមេសាថា ការកាត់អវយវៈភេទនេះ បណ្តាលមកពីខ្វះអនាម័យ ប្រាសចាកពីការថែទាំ និងសម្អាតដោយ «ទឹកនិងសាប៊ូ» ។ ហើយវាសម្តែងឲ្យឃើញថា យើងកំពុងធ្លាក់ក្នុងរណ្តៅដ៏ជ្រៅយ៉ាងពិតប្រាកដ ។

ប្រធានាធិបតីដែលមានវ័យ ៦៤ ឆ្នាំពោលថា​ «យើងចាំបាច់ត្រូវរកវិធីឡើងពីរណ្តៅវិញ ដើម្បីអនាគតរបស់ពួកបុរសៗទាំងនោះ បើមិនដូច្នោះទេ រៀងរាល់ឆ្នាំនឹងជួបករណីកាត់លិង្គគ្រវាត់ចោល គួរឲ្យសោកសៅណាស់!» ។ អ្នកនាំពាក្យរបស់សមាគមកែប្រដាប់ភេទ បាននិយាយប្រាប់ទីភ្នាក់ងារកាសែត Reuters ថា បុរសចំនួន ១.០០០ នាក់នេះជាតួលេខផ្លូវការដែលបុរសៗចូលទទួលការកាត់លិង្គចេញ ដើម្បីកុំឲ្យជាប់មេរោគ និងមិនអាចព្យាបាលបាន, មានជំងឺមហារីក និងជ្រៀតចូលនៃមេរោគ ៕

ប្រភពពី៖ mgronline