តោះទិញអាវរងាទុកទៅ ប្រយ័ត្នឈឺ! អាកាសធាតុប្រទេសកម្ពុជាយើងនឹងចុះត្រជាក់ រហូតដល់ទៅ១៧អង្សារ ចាប់ពីថ្ងៃទី…

យោងតាមខ្លឹមសារសេចក្ដីប្រកាសទាំងស្រុងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា៖ «តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖

ជ្រលងសម្ពាធខ្ពស់នឹងរំលិកចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ទី១ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្ដាខេត្ដខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្ដឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ៖

-សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ។ ទី២ តំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ ទី៣ តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន»៕