ប្តីល្អ ឪពុកល្អ និងគំរូល្អ! លោកព្រាប សុវត្ថិ ដាក់មួយឃ្លាធ្វើអោយមហាជននិងអ្នកគាំទ្រ ពេញចិត្តពេកក្រៃដោយ សរសេរថា …

ភ្នំពេញ៖ ថ្មីៗនេះកំពូលតារាចម្រៀង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង គឺលោក ព្រាប សុវត្ថិ លោកបានបង្ហោះសារមួយឃ្លា ដែលសារនេះធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនមានការពេញចិត្តជាខ្លាំង ដោយភ្ជាប់ជាមួយនិងរូបភាពភរិយាដែលជាទីស្រលាញ់របស់លោកផងដែរ ។

ពាក្យមួយឃ្លាមានខ្លឹមសារយ៉ាងដូច្នេះថា៖ «កុំយកប្រពន្ធខ្លួនឯងទៅប្រៀបធៀបនឹងស្រីដទៃ ព្រោះពេលមានបញ្ហាគ្មានអ្នកណាស្រលាញ់យើងជាងប្រពន្ធយើងទេ»។ ក្រោយពីបានឃើញឃ្លានោះហើយ មហាជនជាច្រើនបានសម្តែងការពេញចិត្តពេកក្រៃ ហើយបានសរសើរលោកថា ពិតជាប្តីនិងជាឪពុកដ៏ល្អមួយរូប ដែលជាគំរូដ៏ល្អមួយផងដែរ ។ ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖