អះអាងខ្លួនជាសមត្ថកិច្ចខណ្ឌជ្រោយចង្វាមកចាប់យុវជនម្នាក់ ឆែកឆេលូកហ៊ោប៉ៅ ហើយទះកំភ្លៀងយុវជននោះថែមទាំងដកកាំភ្លើងគំរាមបាញ់ … (មានវីដេអូ)

ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា San Prum ដែលបានសរសេររៀបរាប់ថា៖ «#អះអាងខ្លួនជាសមត្ថកិច្ចខណ្ឌជ្រោយចង្វាមកចាប់យុវជនម្នាក់ ឆែកឆេលូកហ៊ោប៉ៅ ហើយទះកំភ្លៀងយុវជននោះថែមទាំងដកកាំភ្លើងគំរាមបាញ់ថែមទៀត..តាមកាបញ្ជាក់របស់ជនរងគ្រោះឈ្មោះ មូលពិសិដ្ឌបានប្រាប់ថា..

នៅវេលាម៉ោងប្រហែលជាង8 យប់ គាត់នឹងមិត្តភ័ក្រ បានទៅអង្គុយញ៉ាំអីលើសួនច្បារម្តុំរង្វល់មូលនាងមច្ឆារ ស្រាប់តែលេចមុខបុរសពីរនាក់មាឌធំ ដែលអះអាងខ្លួនជាសមត្ថកិច្ច បានមកចាប់យុវជនម្នាក់ ក្នុងចំណោម5នាក់ឆែកឆេរដោយគ្នានមូលហេតុ..ហើយបុរសម្នាក់ពាក់អាវក្រហមត្រូវជាបងប្រុសយុវជននោះក៏ចូលទៅសួរថា..តើប្អូនខ្ញុំខុសអីបានជាចាប់ក្រៀកឆែកចឹង????

គ្រាន់តែសួរហើយបុរសជាប៉ូលីស បានទះកំភ្លៀងបុរសអ្នកសួរបីដៃពេញទំហឹង ហើយយកកាំភ្លើងគំរាមបាញ់ពួកគាត់ទៀត..អ្នកជិតនោះបានថតសកម្មភាពបន្ទាប់ពីបានកើតហេតុរួច..សូមអោយថ្នាក់លើជួយមើលមន្ត្រីប៉ូលិសទាំងនេះផង..អាងអីមកវៃហើយគំរាមបាញ់ប្រជាពលរដ្ធដូច្នេះ?????» ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម៖