អ្នកណាដែលថាមិនធ្លាប់មានអតីតកាលនោះ! ចាក់ដោតអារម្មណ៏ណាស់ លោកឆន សុវណ្ណារាជ បានបញ្ចេញនូវបទចម្រៀងថ្មីមានចំណងជើងថា អតីតកាល បានបង្ហាញពីអារម្មណ៏មនុស្សមា្នក់ដែលពោពេញទៅដោយអតីតកាល… វីដេអូ

បើនិយាយពីលោក ឆន សុវណ្ណារាជ ប្រិយ៍មិត្តពិតជាបានស្គាល់យ៉ាងច្បាស់ថាលោកជាអ្នកណា ហើយធ្វើអ្វី។ លោក ឆន សុវណ្ណារាជ គឺជាកំពូលតារាចម្រៀងម្នាក់ដែលទទួលបានការគាំទ្រយ៉ាងច្រើន និងមានប្រជាប្រិយ៍ភាពជាខ្លាំងក្នុងសំណាក់យុវវ័យ ហើយគាត់ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនេះជាង ១០ឆ្នាំទៅហើយ លោកនៅតែរក្សារបានតំណែងមួយនេះផងដែរ។

គ្រប់ចម្រៀងរបស់លោកច្រើនជាបទបែបមនោសញ្ចេតនា បែបយុវវ័យ ហើយថែមទាំងកំសត់ទៀតផង ជាមួយសំនៀងរបស់លោកពេលខ្លះវាអាចធ្វើឱ្យបានធូរស្បើយចិត្តបន្ទាប់ពីការស្តាប់ ខណៈពេលនេះលោកបានបញ្ចេញនូវចម្រៀថ្មីរបស់លោកដែលមានចំណងជើងថា​ អតីតកាល ដែលច្រៀងរៀបរាប់ពីអារម្មណ៏មួយដ៏សោកសៅរបស់បុរសម្នាក់ ដែលបានបែកបាក់ស្នេហាទៅហើយ។

អ្នកណាដែលថាមិនធ្លាប់មានអតីតកាលនោះ! ចាក់ដោតអារម្មណ៏ណាស់។ បុរសម្នាក់ព្យាយាមចាប់ផ្តើមនៅជីវិតថ្មី ដោព្យាយាមបំភ្លេចនូវអតីតកាលដ៏ជូជត់របស់ខ្លួនក្រោយពីបែកបាក់ស្នេហា ដែលស្នេហាមួយនោះវាបានក្លាយទៅជាអតីតកាលទៅហើយ។ តោះស្តាប់កម្សាន្តទាំងអស់គ្នា។

សូមទស្សនាវីដេអូ៖