កាលពីពេលថ្មីៗមកនេះ មានការចាប់អារម្មណ៏មួយដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសបើកឲ្យដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដោយមានតម្លៃចាប់ពី ២លានរៀល ដល់ ១ពាន់លានរៀល ឬចាប់ពី ៥០០$ រហូតដល់ទៅ ២៥០០០០$ ។ មន្ត្រីជំនាញបានធ្វើការពន្យល់ថា ការធ្វើស្លាកធ្វើលេខពិសេសនេះ គឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលពួកគេចង់បាន ហើយក៏អាចរក្សាទុកស្លាកលេខពិសេសនេះប្រើប្រាស់ពេញមួយជីវិត។
ជាក់ស្តែង មានការបង្ហាញស្លាកលេខថ្មីដែលបានសម្គាល់យានយន្តរបស់ខ្លួន ដែលជាការកំណត់ជាអក្សរ ឬជាជាលេខដែលម្ចាស់យានយន្តចង់បាន ពីសំណាក់តារាៗ និងអ្នកមានទ្រព្យមួយចំនួន ក្នុងនេះដែរលោកប៉ារបស់ ម៉ូម៉ូ គឺលោកកឹម សីហា ក៏បានបង្ហាញអំពីស្លាកលេខរបស់ខ្លួនផងដែរ។ ហើយស្លាកថ្មីរបស់លោកនេះ គឺបានសរសេរជាឈ្មោះរបស់លោក ហើយមានតែអក្សរប៉ុណ្ណោះ។
គួបញ្ជាក់ដែរថា ក្នងនោះបានសរសេរដាក់ថា MR. SEYHA ស្លាកលេខនេះដែរ ជាស្លាកលេខពិសេសដែលលោកបានធ្វើឡើងក្នុងឆ្នាំ ២០២០ នេះផងដែរ។ សូមទស្សនារូបភាពទាំងអស់គ្នា៖