ប្រសើរបស់គេ! ថៃនឹងសាងសង់ផ្ទះ ១,២ លានខ្នង សម្រាប់ប្រជាជនដែលរស់នៅតាមដងទន្លេ …

ថៃ៖ នេះបើយោងតាមការប្រកាសដោយលោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រីថៃ ដែលកាលពីពេលថ្មីៗនេះលោកបានជិះទូកតាមបណ្តោយប្រឡាយ Khlong Lat Phrao ដែលមានប្រវែង ១០ គីឡូម៉ែត្រមានសហគមន៍ចំនួន ១៥ ដើម្បីពិនិត្យមើលការសាងសង់ផ្ទះដែលស្ថិតនៅក្រោមគម្រោង ។

ជាមួយគ្នានេះដែររដ្ឋាភិបាលថៃគ្រោងនឹងសាងសង់ផ្ទះចំនួន ១,២ លានខ្នងបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ គឺដើម្បីផ្លាស់ទីលំនៅរបសប្រជាជនចេញពីបណ្តោយទន្លេ ដែលអាចអោយរដ្ឋាភិបាលសាងសង់ទំនប់ទឹកខ្ពស់ៗ ដើម្បីការពារទឹកជំនន់ ។

គឺអោយប្រសើរជាងមុនព្រោះប្រជាជនមាផ្ទះថ្មី ការរចនា និងធាតុនៃផ្ទះធ្វើអោយជីវភាពរស់នៅកាត់តែប្រសើរ និងងាយស្រួលក្នុងការរក្សាអនាម័យ ។ គួរបញ្ជាក់ផងដែរថាកន្លងមករដ្ឋាភិបាលសម្រេចបានគោលដៅមុនដែលបានកំណត់ចំនួន ១២ មុឺនខ្នងរួចមកហើយ ។ បន្ថែមពីនេះបើគិតត្រឹមខែធ្នូឆ្នាំមុនការសាងសង់ផ្ទះបានចាប់ផ្តើមនៅក្នុងសហគមន៍ ៣៥ រួចមកហើយ ៕