កូរ៉េខាងជើង៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងផ្ទះមួយដែលចែកចេញជាពីរគ្រួសារនៅតំបន់ Onsong ខេត្ត North Hamgyong ជិតព្រំដែនចិន ។ ស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានគេគំរាមគំហែងដាក់គុកបន្ទាប់ពីជួយសង្គ្រោះកូនៗ ពីរនាក់របស់នាងចេញពីអគ្គិភ័យឆេះផ្ទះមួយ ។ កំឡុងភ្លើងឆេះនេះ រូបថតមួយចំនួនត្រូវបានបំផ្លាញចោល ។
តាមប្រភពបានអោយដឹងថាមុនពេលកើតហេតុ ឪពុកម្តាយទាំងសងខាងបានចេញទៅក្រៅ ពេលភ្លើងបានឆាបឆេះ ប៉ុន្តែបានរត់ត្រឡប់មកជួយក្រុមគ្រួសារវិញបន្ទាប់ពីបានឃើញផ្សែងហុយចេញមកខាងក្រៅ ។ ប្រទេកូរ៉េខាងជើងមានច្បាប់ គឺគ្រប់ផ្ទះរូបភាពទាំងអស់នៃគ្រួសារគីមត្រូវតែទទួលបានការគោរពដូចនៅពេលដែលពួកគេមានជីវិតដែរ មានន័យថាការខកខានមិនបានមើលថែរូបគំនូរឱ្យបានត្រឹមត្រូវគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ។
គឺត្រូវដាក់តាំងរូបភាពរបស់អតីតមេដឹកនាំរបស់ខ្លួនគឺគីមអ៊ីលស៊ុងនិងគីមជុងអ៊ីល និងតែងចាត់មនុស្សឲ្យទៅពិនិត្យមើលដើម្បីប្រាកដថាពលរដ្ឋបានដាក់តាំងពិតប្រាកដមែន ។ យោងតាមប្រភពកាសែត Daily NK ស្រ្តីម្នាក់ត្រូវបានបើការស៊ើបអង្កេតប្រសិនបើត្រូវបានរកឃើញថាមានកំហុសម្តាយត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលយូរជាមួយការធ្វើពលកម្មធ្ងន់ធ្ងរ ។ ហើយនាងមិនអាចទៅរកកូន ៗ របស់នាងនៅមន្ទីរពេទ្យ ហើយក៏មិនមានថ្នាំអង់ទីប៊ីយោទិចសម្រាប់ការរលាកដែរ ៕