Wow! កូនប្រុសដ៏ស្រស់ស្អាតរបស់ អ្នកនាងឱក សុគន្ធកញ្ ចេញរកលុយឲ្យម្តាយបណ្តើរៗហើយ …

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា ទោះបីអ្នកនាងទើបតែនឹងសម្រាលកូនរួចយ៉ាងណាក្តី សម្រាប់តារាស្រីរូបនេះនៅតែមានហាងឆេង និងមានអ្នកគាំទ្រយ៉ាងច្រើន ខណៈដែលហ្វេនៗរបស់អ្នកនាងក៏ដូចជាមហាជន រង់ចាំការវិលចូលសិល្បៈរបស់អ្នកនាង ។

ប៉ុន្មានខែមកហើយ នាងក៏បានវិលចូលសិល្បៈធ្វើការងារតាមធម្មតាវិញ ។ កាលពីពេលថ្មីៗនេះ អ្នកនាងក៏បានបីកូនជាទីស្រលាញ់ ទៅធ្វើការជាមួយជាលើកដំបូង ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើល និងសរសើរដល់រូបនាងគ្រប់គ្នា ។ សម្រាប់កូនប្រុសជាទីស្រលាញ់ ទើបបានប៉ុន្មានខែយ៉ាងណាក្តី តែមើលទៅកូនប្រុសនាងពិតជាមានហាងឆេងមិនធម្មតា បានចេញធ្វើការថតស្ពត រកលុយឲ្យម្តាយឪពុកបាត់ទៅហើយ ។

ក្មេងតូច Chalies ស្រស់ស្អាត មានថ្ពាល់ខួចមានមន្តស្នេហ៍តាំងតែពីក្មេងតែម្តង ។ មានមហាជនជាច្រើនពិតជារំភើប និងសរសើរដល់អ្នកនាង ដែលមិនត្រឹមតែរក្សាប្រជាប្រិយភាពរបស់ខ្លួន ក្រោយសម្រាលកូននោះទេ ក៏ប៉ុន្តែនាងក៏នាំកូនប្រុសមកធ្វើការរកលុយជាមួយថែមទៀត ៕