អីយ៉ាស់ ក្រសួងប្រកាសភ្លាម សិល្បករ សិល្បការិនី ដែលប្រើស្លាកជាអក្សរមុនគេ គឺលោក អេង រីទ្ធី និងអ្នកនាង ស៊ឹម សូលីកា (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានរឿងកក្រើក ចំពោះប្រធានបទ ស្លាកលេខរថយន្តពិសេស សម្រាប់អ្នកមាន ដែលគេអាចកម្មង់ជាឈ្មោះ ឬអក្សរពេញនិយម ឬលេខដល់ទៅ៨ខ្ទង់ក៏បាន ហើយចំពោះតម្លៃគឹមានចាប់ពី២លានរៀល រហូតដល់១០០០លានរៀល ។ ក្នុងនោះផងដែរសិល្បករសិល្បការនីដែលប្រើរថយន្តស្លាកលេខជាអក្សរមុនគេ គឺ ឯកឧត្តម អេង រីទ្ធី និងលោកជំទាវ សុឹម សូលីការ ដែលជាអតីតតារាភាពយន្តនិងជាពិធីករពិធីការនី ។

នេះបើយោងតាមគណនីហ្វេសប៊ុកផេក ដែលមានឈ្មោះថាសិល្បករកម្ពុជាបានសរសេររៀបរាប់ថា៖ «សិល្បករសិល្បការនីដែលប្រើរថយន្តស្លាកជាអក្សរមុនគេ គឺ ឯកឧត្តម អេង រីទ្ធី និងលោកជំទាវ សុឹម សូលីការ ដែលជាអតីតតារាភាពយន្តនិងជាពិធីករពិធីការនី ។ មួយរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានការរិះគន់ជាច្រើនលើបណ្តាញសង្គម Facebook ទាក់ទងទៅនិងការប្រើប្រាស់ស្លាកជាអក្សរមួយនេះ ពិសេសគឺតម្លៃតែម្តង តែទោះបីជាយ៉ាងណាទោះបីជាមានការរិះគនើក៏ដោយក៏មានមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅតែកម្ម៉ង់ស្លាកជាអក្សរជាច្រើនដែរ ក្នុងនោះក៏មានអតីតតារាពីដួងក៏បានប្រើប្រាស់ស្លាកលេខនេះមុនគេផងដែរ ។

មានមតិស្របខ្លះនិងរិះគន់ខ្លះបាននិយាយជជែកពីការធ្វើស្លាកលេខនេះរហូតដល់មានអ្នកខ្លះថាការធ្វើបែបនេះមានភាពរញ៉ៃរញ៉ៃ តែអ្នកខ្លះក៏បានច្រានចោលវិញថា មកពីមិនដែលទៅដើលេងស្រុកគេទេដឹងជាពិសេសស្រុកថៃក៏គេធ្វើស្លាកលេខជាអក្សរជាប់ម៉ូតូនិងឡានយូហើយ តែមកពីយើងទៅលេងថៃដែរតែមិនចាប់អារម្មណ៍គឺថៃគេមានយូហើយ »។

ក្នុងនោះ រូបភាពរថយន្តស៊េរីទំនើបៗ បំពាក់ស្លាកលេខពិសេស ត្រូវបានគេឃើញ មាននៅលើដងផ្លូវកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសដាក់លក់ស្លាកលេខពិសេសនេះ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម