ពិតជាស្រស់ស្អាតណាស់! កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា បានចូលរួមពិធីសម្ភោពហាងការហ្វេ Tick Coffee ជាមួយភាពស្រស់សោភា…

អ្នកនាងឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងស្រីម្នាក់ដែលមានឈ្មោះល្បី ហើយប្រិយ៏មិត្តទូទាំងប្រទេសកម្ពុជាពិតជាបានស្គាល់យ៉ាងច្បាស់អំពីអ្នកនាង ដែលបានកសាងកេរ្តិ៏ឈ្មោះយ៉ាងល្បីល្បាញក្នុងនាមជាអ្នកចម្រៀងស្រីទោលម្នាក់ដែលមានទាំងសម្រស់ និងសមត្ថភាព។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងស្រីម្នាក់នេះបានទៅចូលរួមពិធីសម្ភោពហាងការហ្វេ Tick Coffee ដែលជាហាងការហ្វេមួយដែលមានប្រជាប្រិយ៏ភាពសម្រាប់មិត្តៗយុវវ័យ។ ហើយនេះវាជាការ សាខាថ្មីរបស់ Brand Coffee មួយនេះដែលបានចាប់បើកដំណើរការនៅ ផ្លូវកម្ពុជាក្រោម។

ជាការពិត អ្នកនាងឱក សុគន្ធកញ្ញា បានបង្ហាញភាពស្រស់ស្អាតរបស់ខ្លួន សារជាថ្មីបន្ទាប់ពីបានសម្រាលកូន ប៉ុន្តែអ្នកនាងនៅតែមានភាពស្រស់ស្អាត និងមានភាពលេចធ្លោរមិនថាឋិតក្នុងសភាពបែបណានោះទេ។ ទាំងនេះជារូបភាពដែលបានធ្វើឱ្យទស្សនិកជនមានការកោតសរសើរជាខ្លាំង ព្រោះតែភាពស្រស់ស្អាត និងភាពថ្លៃថ្នូររបស់អ្នកនាងបានធ្វើឱ្យអ្នកនាងបានទទួលបានការគោរពជានិច្ច។