នោះ! ស្រឡាញ់ Rosé ខ្លាំងពេក តារាចម្រៀងលោក អុីណូ បង្ហោះសារថា ចង់ដណ្តឹង យក​ធ្វើ​ប្រពន្ធ (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងប្រុសលោក អុីណូ ដែលលោកជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដោយសារតែស្រលាញ់តារាចម្រៀងស្រីល្បីម្នាក់របស់ប្រទេសកូរ៉េ Rosé លោកបានបង្ហោះសារអមជាមួយវីដេអូមថា៖

«​កាលណា​មានសំណាង ស្រលាញ់​ស្នាមញញឹម ស្រលាញ់​ភាពរួស​រាយ ស្រលាញ់​ការ​តែងខ្លួន​សាមញ្ញ ស្រលាញ់​ភ្នែក ស្រលាញ់​ច្រមុះ ស្រលាញ់​សក់​ស្រលាញ់​ចរិត​ចឹ​ង​ចឹ​ង​ហ្មង ឃើញ​ភ្លាម ដណ្ដឹង​យក​ហ្មង? សន្សំ​លុយ​បាន​ហើយ» ។ ភ្លាមនោះអ្នកគាំទ្រលោក បានខំមិនឆ្លើយតប បែបអស់សំណើចជាច្រើនដែរថា

«​ដណ្ដឹង​យកទៅ​បង កុំអោយ​ដើរ​ពង្រាយ​ស្នេហ៍​ដាក់​គេឯង​ច្រើនពេក» ។ គួរបញ្ជាក់ថា Rosé​​ គឺជាតារាចម្រៀងស្រីរបស់កូរ៉េដ៏ល្បីឈ្មោះ ហើយមានសំឡេងពីរោះ ជាមួយរូបសម្ផស្សដ៏ស្រស់ស្អាត ការតែងខ្លួនវិញគឺបែបសាមញៗ ដែលជាហេតុធ្វើអោយឆក់យកបេះដូងប្រុសៗជាច្រើន ក្នុងនោះក៏មានតារាចម្រៀងប្រុសលោកអុីណូផងដែរ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម