អ្នកនាង ភិន សុដាលីស ត្រៀមខ្លួនដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី Asian Pacific Film Festival ​នៅឯប្រទេស …

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះតារាសម្តែង អ្នកនាង ភិន សុដាលីស បានឡើងយន្តហោះចេញទៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីដ៏ធំមួយនៅក្នុងទីក្រុងសៀងហៃ ជាមួយនឹងក្រុមការងារផ្សេងទៀត ។  ការចាកចេញរបស់តារាសម្តែង រូបនេះក្នុងគោលបំណងលើកយកស្នាដៃក្នុងរឿងមួយដែលនាងបានសម្តែង ដើម្បីដឹកដៃតួប្រុសដើរកាត់កម្រាលព្រំក្រហមរួមជាមួយតារាបរទេសជាច្រើនរូបទៀត ។

នេះជាឱកាសសាជាថ្មីម្តងទៀតហើយដែលភាពយន្តកម្ពុជាបានបន្តវត្តមានក្នុងទិវាបង្ហាញស្នាដៃ នាកម្មវិធី Asian Pacific Film Festival លើកទី៥៩នៅប្រទេសចិន ហើយភាពយន្តបណ្តារប្រទេសនានាជុំវិញពិភពលោក ។ រឿងរបស់ផលិតកម្មឪពុកនាងចំនួន២រឿង គឺរឿង«ព្រលឹង» និង រឿង «លោក ឪពុក» ត្រូវបង្ហាញនាពេលនោះផងដែរ ។ លោក អុិន សុភិន និងអ្នកនាង ភិន សុដាលីស សុទ្ធតែបង្ហាញនូវអារម្មណ៍រីករាយនៅពេលមានឱកាសបានចេញទៅប្រទេសចិនដើម្បីបង្ហាញស្នាដៃរបស់ខ្លួន ៕ ​