ចុម! មកមើលក្បាច់ហាត់ប្រាណរបស់ តារាស្រី Taew ឃើញហើយហ្វេនៗស្រៀវណាស់ …

បរទេស៖ តារាស្រីថៃឈ្មោះ Taew Natapohn ក្រៅពីភាពល្បីល្បាញដែលបានមកពីសមត្ថភាពផ្ទាល់ខ្លួន និងមានរូបសម្រស់រាងតូចច្រឡឹង ។ តែនៅពីក្រោយរូបរាងដ៏ស្រស់ស្អាតរបស់នាង Taew តាំងចិត្តមិនធម្មតាទេក្នុងការរស់នៅប្រចាំថ្ងៃ មិនថារបបអាហារ នឹងពិសេសបំផុតគឺការហាត់ប្រាណ ។ ថ្មីៗនេះក្នុងបណ្តាញសង្គមអុីនស្តាក្រាមរបស់ Taew បានបង្ហាញពីការហាត់ប្រាណដែល Taew តែងតែយកចិត្តទុកដាក់និងមានវិន័យចំពោះខ្លួនឯងបំផុត ។

ការហាត់ប្រាណរបស់នាង ធ្វើអោយហ្វេនៗក៏ដូចជាមហាជនច្រើន បានស្រែកថា អូហូ ស្រៀវជំនួសណាស់ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹក ហាត់ប្រាណរបស់តារាស្រីរូបនេះ ។ ហ្វេនៗខ្លះនិយាយថា ការហាត់ប្រាណសាហាវបែបនេះ អញ្ចឹងបានជាតារាសម្តែងស្រី Taew មានរាងស្អាតខ្លាំងបែបនេះ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៃការហាត់ប្រាណរបស់តារាស្រីរូបនេះខាងក្រោម៖