wow! កំពូលតារាចម្រៀង Selena Gomez បរិច្ចាគទឹកប្រាក់ ជួយដល់គ្រោះភ្លើងឆេះព្រៃនៅអូស្រ្តាលី ចំនួន …

បរទេស៖ តារាចម្រៀងស្រី មានអាយុ​២៥​ឆ្នាំ Selena Gomez បានឈ្នះ​ពាន​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ (Women of the Year Award) របស់ Billboard និង​ជា​តារាចម្រៀង​ទី​១១ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។

កាលពីពេលថ្មីៗកំពូលតារាចម្រៀងលំដាប់ពិភពលោករបស់អាមេរិកកញ្ញា Selena Gomez បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាទឹកប្រាក់ចំនួន ៥,០០០,០០០ ដុល្លារដើម្បីជួយដល់អគ្គិភ័យឆាប់ឆេះព្រៃនៅអូស្ត្រាលី ។  ក្រៅពីតារាចម្រៀងស្រីរូបស្រស់ម្នាក់នេះ ក៏មានតារាលំដាប់ពិភពលោកជាច្រើនទៀតក៏បានចូលរួមបរិច្ចាគថវិកាដើម្បីជួយដល់អគ្គិភ័យដ៏អាក្រក់មួយនេះដែរ ។

សូមបញ្ជាក់ថាប្រទេសអូស្ដ្រាលីគឺកំពុងជួបបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយ ដែលគិតមកទាល់ពេលនេះមានរយៈពេលប្រមាណចំនួន ៣ ខែហើយ ។ ហេតុការណ៍នេះមានផ្ទះប្រជាជនជាង១៤០០ខ្នងហើយត្រូវបានបំផ្លាញ និងថែមទាំងបានឆក់យកអាយុជីវិតមនុស្សចំនួន ២៤ នាក់ផងដែរ ៕