ប្រិយមិត្តបានដឹងរួចមកហើយថា សព្វថ្ងៃតារាចម្រៀង កែវ វាសនា លោករស់នៅក្នុងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមានតម្លៃក្បែរលានដុល្លារនៅបុរីប៉េងហួតបឹងស្នោ ។ នៅពេលមានថ្ងៃពិសេសម្តងៗ លោក កែវ វាសនា តែងតែទិញអំណោយជាគ្រឿងអលង្ការពេជ្រជូនភរិយាមិនដែលខានសោះឡើយ ។
តារាចម្រៀងរូបនេះ ត្រូវបានគេចាត់ទុកជាតារាចម្រៀងមានសំណាងមួយរូប មិនចាញ់លោក ឆាយ វីរៈយុទ្ធ និង នី រតនា ប៉ុន្មានឡើយ ។ មានការសរសើរដល់តារាចម្រៀងរូបនេះដែលជោគជ័យទាំងព្រម មិនថាការងារ ឬ ជីវិតគូនោះទេ ។
អ្វីដែមហាជនចាប់អារម្មណ៍នោះគឺឆ្នាំ ២០២០ នេះលោកបានទិញរថយន្តស៊េរីទំនើបថ្មី លោកទិញទាំងយប់តែម្តង គឺរថយន្តម៉ាកឡិចស៊ីសស៊េរីទំនើប ២០២០ ពណ៌សយ៉ាងស្រស់ស្អាត ដោយអះអាងថាជាសមាជិកថ្មីពោលគឺលោកទិញទាំងយប់ ៕