រួមសុខតែមិនរួមទុក្ខ! ផឹកផង ស៊ីផង ថែមក្លែមសម្តីជាមួយមិត្តភ័ក្តិ ដល់គេរត់ចោលអស់គ្មានលុយឲ្យគេ រត់ទៅពឹងស្នងការខេត្តឲ្យជួយចាយលុយ…

កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវជាច្រើនបានកើតឡើងច្រើនជាងការប្រែប្រួលនៅលើផែនដីទៅទៀត ជាក់ស្តែងតាមគណនី ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសរសេររៀបរាប់ពីករណីយុវជន ៣ នាក់ចូលទៅផឹកស៊ីនៅកន្លែងមួយរហូតដល់យប់ជ្រៅ។

យុវជន ៣ នាក់ចូលទៅផឹកស៊ីនៅកន្លែងមួយរហូតដល់យប់ជ្រៅអត់មានលុយឲ្យម្ចាស់ហាងភ័យខ្លាចគេវាយ ប្រាប់គេថាស្គាល់ស្នងការខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ព្រោះតែមិត្តភក្តិគេចខ្លួនអស់ដល់សល់ម្នាក់ឯង។

ក្រោយពីលោកស្នងការបានជួប គឺមិនដែលស្គាល់គ្នាទេ តែដោយក្តីអាណិតជួយលុយ ២០០,០០០ រៀល ឲ្យទៅសងម្ចាស់ហាងគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គណនីឈ្មោះស្នងការខេត្តបន្ទាយមានជ័យដដែលបានសរសេររៀបរាប់ថា៖ យុវជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង ២ ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះគាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក ស្នងការ លោក ស្នងការ សួរ គាត់ថាលឺឈ្មោះអ៊ំ ចេះថាទៅ ខ្លាចគេវាយ។ (ព្រឹកនេះ លោក ស្នងការ ជួនចំនួន ២០០,០០០ រៀលឲ្យទៅសងម្ចាស់ហាងគេ)៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​