ពិតជានិស្ស័យស្នេហ៏មែនហើយ មនុស្ស ២នាក់មិនដែលស្គាល់គ្នាសោះ ព្រោះតែនិស្ស័យ បែរជាអាចក្លាយជាប្តីប្រពន្ធ នឹងអាចរស់នៅជាមួយគ្នាដ៏ចាស់កោងខ្នងរៀងៗខ្លួន ទាំងនេះមិនមែនជារឿងចៃដន្យនោះទេ។ ជាការពិត គូស្នេហ៏មួយគូនេះមានអតីត ដោយអ្នកទាំង២គឺជាសិស្ស និងគ្រូតែប៉ុណ្ណោះ តែពេលនេះបានក្លាយជាគូដណ្តឹងគ្នាហើយ ពិតជាមាននិស្ស័ជាមួយគ្នាមែនហើយ ទើបបានជាបណ្តាលឲ្យជួបគ្នាបែបនេះ។
មានគណនីមួយឈ្មោះថា Lii Laa បានបង្ហាញពីអារម្មណ៍ហួសចិត្តជាខ្លាំងព្រោះតែខ្លួនជាកូនក្រមុំ ដែលមានកូនកំលោះគឺជាគ្រូបង្រៀនរបស់ខ្លូនក្រោមការដឹងឮពីចាស់ទុំទាំងសងខាង ដោយពួកគេទាំង២បែរជាអាចក្លាយជាគូដណ្ដឹងនឹងគ្នា ទាងកូនក្រមុំមិនមានអារម្មណ៍ថាស្រលាញ់អីនោះដែរ តែចុងក្រោយវាជានិស្ស័យស្នេហ៏ទៅវិញទេ។
នារីជាកូនក្រមុំ បានរៀបរាប់ឲ្យដឹងថា៖ សុំប្តូរតំណែងពីលោកគ្រូ មកក្លាយជាលោកប្តីឆាប់ៗនេះ លួចស្រលាញ់កូនសិស្សតាំងពីទី១១ ដល់ជិតបាក់ឌុបបានសារភាព ខ្ញុំក៏មិនបានមានចិត្តស្រលាញ់គាត់ទេ តែខ្ញុំគោរពគាត់បើស្រលាញ់គេពិតចូលសួរដល់ប៉ាម៉ាក់ខ្ញុំទៅ ចុងក្រោយបានសម្រេចរហូតមានចិត្តអាណិតស្រលាញ់គាត់ខ្លាំងបំផុត(ខ្វះគ្នាមិនបាន) ០៤/០១/២០២០ ស្អប់ជំពប់លើ Thanks you teacher I love you forever ។