គួរឱ្យអាណិតណាស់! សល់ត្រឹមតែ ២ខែ ទៀតដល់ថ្ងៃការ តែកូនកំលោះជួបគ្រោះថ្នាក់ត្រូវទៅឆ្ងាយជារៀងរហូតដោយទុកកូនក្រមុំចោលយ៉ាងកំសត់…

កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏អាក្រក់មួយបានកើតឡើង ដោយជាករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយកើតមានរវាងរថយន្តកុងតឺន័រ ដែលអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ បើកបរពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ ខណៈនៅតាមផ្លូវក៏បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPYi ពណ៌ខៀវគ្មានស្លាកលេខ។

គេបានដឹងទៀតថា អ្នកបើកបរឈ្មោះ អឹប សេថន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទីលំនៅ នៅភូមិបត់គគីរ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គេបានប្រទះឃើញរថយន្តធ្លាក់ផ្លូវក្រឡាប់ ហើយក៏ឆាបឆេះតែម្តង រឿងរ៉ាវដ៏អាក្រក់បានស្លាប់មនុស្សចំនួន ០២នាក់ នៅនឹងកន្លែងកើតហេតុ។

ជាក់ស្តែង សង្សារមន្រ្ដីកងរាជអាវុធហត្ថ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ គាត់មានគណនីឈ្មោះ OunRoth Zeii Chhnas បានសរសេរសារដ៏សោកសៅថា៖ បងនិយាយថា មិនចង់ឃើញអូនយំទេ ហេតុអីអោយអូនយំខ្លាំងយ៉ាងនេះ។

បងសន្យាថានឹងមិនទៅណាចោលអូនទេ ពេលនេះម៉េចក៏ទៅចោលអូន។បងថានឹងមើលថែអូនគ្រប់វិនាទី ចុះពេលនេះម៉េចធ្វើមិនបាន បងថាជូនអូនទៅគ្រប់ទីកន្លែង អោយតែអូនចង់ទៅ ម៉េចបងធ្វើមិនបាន ពេលបិទភ្នែកឃើញតែមុខបង អោយអូនធ្វើចិត្តបែបណាទៅ ត្រលប់មកវិញមកបានទេ អូនស្រលាញ់បងខ្លាំងណាស់ អូនចាំជួបបងជាតិក្រោយណា៕