ដំណឹងល្អ! ត្រៀមជ្រើសរើសបំពេញបន្ថែមក្របខ័ណ្ឌមន្រីនគរបាលជាតិចំនួន 1,700កន្លែង…

ភ្នំពេញ៖ ដំណឹងល្អ! ត្រៀមជ្រើសរើសបំពេញបន្ថែមក្របខ័ណ្ឌមន្រីនគរបាលជាតិចំនួន 1,700កន្លែង ដោយយោងតាមអនុក្រឹត្យស្តីពីការបំពេញបន្ថែមក្របខ័ណ្ឌនគរបាលជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចែងថា៖ «មាត្រា១: ​​​ត្រូវបានបំពេញបន្ថែមក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំនួន ១,៧០០ កន្លែង (មួយពាន់ប្រាំពីររយ) លើក្របខ័ណ្ឌដែលមានស្រាប់ ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់ នៃការងារការពារសន្តិសុខជាតិ ​​ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ​​និងសុវត្ថិភាពសង្គម ។

មាត្រា២: ក្របខ័ណ្ឌថ្មីនេះ ​​​ត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ​​​របស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិគិតចាប់ពីពេលចូលរៀនវគ្គបណ្តុះបណ្តាលដំបូងវិជ្ជាជីវៈនគរបាលជាតិតទៅ ។ មាត្រា៣: រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ​​​តាមការកិច្ច ​​​រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ​​​សម្រាប់ព័ត៌មានលម្អិតសូមអានអនុក្រឹត្យដែលមាននៅខាងក្រោមនេះ៖