បរទេស៖ ថ្មីនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានយុវជនថៃម្នាក់បានធ្វើអោយមហាជន ក៏ដូចជាកម្មាការជាច្រើនចាប់អារម្មណ៍នឹងផ្ទុះសំណើចជាខ្លាំង បន្ទាប់ពីខ្លួនបានចាប់ឆ្នោតចំកាតពណ៍ក្រហម គឺបានបម្រើនៅក្នុងជួរកងទ័ព ។
ពេលដែលយុវជនរូបនោះចាប់បានកាតពណ៍ក្រហម ស្រាប់តែរូបគេទន់ជង្គង់ស្រែយំជាខ្លាំង គឺដល់ថ្នាក់យោធាជាច្រើននាក់មកជួយចាប់និងជួយទប់ គឺកុំអោយដួល ។ តាមប្រភពបានអោយដឹងថាយុវជនម្នាក់នេះ គាត់ចូលចិត្តនិងស្រលាញ់អាជីពផាត់មុខជាខ្លាំង ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅប្រទេសថៃ តែងតែមានការជ្រើសរើសក្រុមយុវជនអាយុ១៨ឆ្នាំឡើង អោយចូលបម្រើក្នុងជួរកងទ័ព ដែលនេះគឺជាកាតព្វកិច្ចរបស់យុវជនម្នាក់ៗ ដោយមិនអាចគេចវេសបាន ។ ហើយការជ្រើសរើសនេះផងដែរគឺតម្រូវអោយពួកគេធ្វើការចាប់ឆ្នោត អ្នកដែលចាប់បានពណ៍ក្រហមមានន័យថា ត្រូវចូលបម្រើជាកងទ័ពជាដាច់ខាត ចំណែកឯពណ៍ខ្មៅវិញគឺមានន័យថា បានរួចខ្លួនពុំចាំបាច់ចូលបម្រើកងទ័ពទេ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
មានវីដេអូខាងក្រោម៖