មហាសេដ្ឋីទាំង ១០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ប្រចាំឆ្នាំ២០១៩

តើប្រិយមិត្តដឹងទេថា តើអ្នកណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ប្រចាំឆ្នាំ២០១៩ នេះ ? ខាងក្រោមនេះគឺជាមហាសេដ្ឋីទាំង១០រូប ដែលមានទ្រព្យសម្បត្តិច្រើនជាគេនៅលើពិភពលោក៖
១០. Larry Page លោកជាស្ថាបនិករបស់ ក្រុមហ៊ុក Google ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ក្រុមហ៊ុក Google បានក្លាយជា Web Browser មួយដែលទទួលបានភាពជោគជ័យបំផុត នៅក្នុងពិភពលោក ។ ក្រោយមកក្រុមហ៊ុនមួយនេះក៏បានទិញយកក្រុមហ៊ុន YouTube ។ លោកមានទ្រព្យសម្បត្តិសរុប ៥៥,២ ពាន់លានដុល្លារ ។

៩.  Michael Bloomberg លោកគឺជាសហគ្រិននិងជាអ្នកនយោបាយនៅសហរដ្ឋអាមេរិច ។ លោកជាស្ថាបនិកនិងជា CEO របស់ក្រុមហ៊ុន Bloomberg lp ជាក្រុមហ៊ុនហិរញ្ញវត្ថុនិងទិន្ធន័យនៃប្រព័ន្ធផ្សព្វផ្សាយ បច្ចុប្បន្នលោកមានវ័យ៧៤ ឆ្នាំ ។ លោក Michael Bloomberg បានបន្ថែមប្រាប់ ៥០០០ លានដុល្លារ ទៅលើទ្រព្យសម្បត្តិរបស់គាត់ រយៈពេល៦ខែកន្លងទៅនេះ ។ ពេលនេះលោកមានទ្រព្យសម្បត្តិសរុប ៥៧ ពាន់លានដុល្លារ ។

៨. Mark Zuckerberg ជាស្ថានិករបស់ក្រុមហ៊ុន Facebook ហើយ Facebook ក៏បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពនិងមានតម្លៃបំផុតនៅក្នុងពិភពលោក ។ ថ្មីៗនេះ Mark Zuckerberg បានធ្លាក់ចុះពីតំណែងចំនាត់ថ្នាក់ទី៣ បន្ទាប់ពីបាត់បង់ទ្រព្យសម្បត្តិរបស់គាត់ គឺរឿងអាស្រូវទិន្ធន័យ និងបញ្ហាជាច្រើនដែលបណ្តាលអោយហ៊ុនធ្លាក់ចុះ ។ លោកមានទ្រព្យសម្បត្តិសរុប ៦១ ពាន់លានដុល្លារ ។

៧. Carlos Slim Helu គឺជាអ្នកជំនួញជនជាតិមុិចសុីកូ ហើយក្នុងរយៈពេលថ្មីៗនេះលោកខាតបង់ប្រាក់ ៦ ពាន់លានដុល្លារ និងបានធ្លាក់ពីចំនាក់ថ្នាក់ទី ៤ មកទី ៧ ។ លោកមានទ្រព្យសម្បត្តិសរុប ៦១,៧ ពាន់លានដុល្លារ ។

៦. Larry Ellison គឺជាស្ថាបនិកនៃក្រុមហ៊ុន Oracle Corporation ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យមួយ គិតមកដល់ពេលនេះមានអាយុ៣៩ឆ្នាំ និងមានបុគ្គលិក ១៣៦០០០នាក់ ។ លោកមានទ្រព្យសម្បត្តិសរុប ៦៤,១ ពាន់លានដុល្លារ ។

៥. Amancio Ortega គឺជាសហគ្រិនអេស៉្យាញនិងជាស្ថានិកនៃក្រុមហ៊ុនម៉ូត Inditex លោកមានទ្រព្យសម្បត្តិសរុប ៦៧ ពាន់លានដុល្លារ ។

៤. Warren Buffett គឺជាសហគ្រិននិងជាវិនិយោគិនរបស់អាមេរិក ហើយលោកមានទ្រព្យសម្បត្តិសរុប ៨២,៧ ពាន់លានដុល្លារ ។

៣. Bernard Arnault គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH ហើយលោកមានទ្រព្យសម្បត្តិសរុប ៨៣,៧ ពាន់លានដុល្លារ ។

២. Bill Gates គឺជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft ជាក្រុមហ៊ុក Computer ធំបំផុតទូទាំងពិភពលោក លោកមានទ្រព្យសម្បត្តិសរុប ៩៨,៣ ពាន់លានដុល្លារ ។

១. Jeff Bezos គឺជាស្ថាបនិកនៃក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនធំនិងពេញនិយមបំផុតរបស់ពិភពលោក លោកមានទ្រព្យសម្បត្តិសរុប ១៤៥,៣ ពាន់លានដុល្លារ ។

មានវីដេអូខាងក្រោម៖