កីឡាករ ជម្រើសជាតិកម្ពុជា និងជាខ្សែបម្រើឆ្នើមរបស់ក្លិបព្រះខន្ធ័រាជ្យស្វាយរៀង កំពុងតែ… (មានរូបភាព)

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងកីឡាបាល់ទាត់ ភាគច្រើនប្រាកដជាស្គាល់ជាក់ជាមិនខាន កីឡាករ ដែលជាខ្សែបម្រើឆ្នើមរបស់ ក្លិបព្រះខន្ធ័រាជ្យស្វាយរៀង និងជាជម្រើសជាតិផងដែរនោះ គឺកីឡាករ ប្រាក់ មុន្នីឧត្តម ។

តែនៅពេលថ្មីៗនេះបើយោងតាមគណនីហ្វេសប៊ុកផេក មួយដែលមានឈ្មោះថា Topk បានសរសេររៀបរាប់ថា៖​ «កីឡាករ ខ្សែបម្រើឆ្នើម របស់ ក្លិបព្រះខន្ធ័រាជ្យស្វាយរៀង និងជម្រើសជាតិកម្ពុជា កំពុងថតមើលរបួសកជើងរបស់គាត់នៅមន្ទីពេទ្យមួយ ក្នុងក្រុងភ្នំពេញ ។

ជូនពរបង មិនមានបញ្ហា អ្វីធ្ងន់ធ្ងរ និងអាចបង្ហាញខ្លួនជាមួយជម្រើសជាតិ និងក្លិបបង »។ ទន្ទឹមនឹងនេះ បណ្តាអ្នកគាំទ្រជាច្រេីនបានចូលរួមបួងសួងអោយ កីឡាករខ្សែបម្រេីឆ្នេីម ដែលជាជម្រេីសជាតិកម្ពុជា បានឆាប់ជាសះស្បេីយឡេីងវិញផងដែរ ៕