wow! នៅស្ងាត់ៗ តារាចម្រៀងប្រុស វង្ស ថាណាន់ និង កញ្ញា សោភា ទេពី នាំគ្នាថត Pre-Wedding នឹងបានសរសេរថា …

ភ្នំពេញ៖ កាលពីពីថ្មីៗនេះ កញ្ញា សោភា ទេពី បានធ្វើរឿងដ៏គួរអោយចាប់អារម្មណ៍មួយដោយនាងស្រាប់តែបានបង្ហាញនូវរូបភាព Pre-Wedding ត្រៀមចូលរោងការជាច្រើនសន្លឹក ជាមួយតារាចម្រៀងរូបសង្ហាគឺ លោក វង្ស ថាណាន់ ។ អ្នកទាំងពីរ មិនដែលលេចឮដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយគ្នាពីមុនមកនោះទេ ។

កញ្ញា សោភា ទេពី គឺជាតារាដែលកំពុងតែកសាងភាពល្បីល្បាញនៅលើវិថីសិល្បៈ បច្ចុប្បន្នហាក់បានទទួលនូវការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការបកស្រាយនូវបទចម្រៀងយ៉ាងពីរោះរណ្តំ និងក្បាច់រាំថ្មីៗប្លែកៗរបស់នាង ។

នេះបើយោងតាមគណនីយ ហ្វេសប៊ុករបស់ តារាចម្រៀងប្រុស Vong ThaNan ដែលបានសរសេររៀបរាប់ថា៖ «ស្វាមី & ភរិយា អគុណអូនដែលព្រម លាពាក្យក្រមុំ #ឈ្មោះជាសង្សារ ពេលនេះយើងក្លាយជាប្រពន្ធប្តី» ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖