អរគុណ សន្តិភាព! ដែលយើងបានជួបជុំពិសាអាហារសាមគ្គីជាមួយគ្នា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែង អរគុណ សន្តិភាព!

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែង អរគុណ សន្តិភាព! ដែលយើងបានពិសាអាហារសាមគ្គីជុំគ្នាជាមួយ សមាជិកក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០១៩-២០២០ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។

អរគុណ សន្តិភាព! ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ បើគ្មានពាក្យសន្តិភាពនេះទេ នោះយើងក៏គ្មានឱកាស សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិរហូតមកដល់សព្វថ្ងៃនេះដែរ។ យើងសូមអរគុណសន្តិភាព និងប្តេជ្ញាថា នឹងចូលរួមថែរក្សា ការពារពាក្យសន្តិភាពនេះឲ្យខានតែបាន។

គួរបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេច បានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ដោយក្តីរីករាយ។