ពិតជាប្រសើរណាស់! ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ…

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្ដល់កិត្តិយសជូនបុគ្គលិកអប់រំ បម្រើការងារនៅអង្គភាពក្រោមឱវាទ ទីស្ដីការក្រសួង មន្ទីរ គ្រឹះស្ថានសិក្សាសារធារណៈ និងឯកជន ដែលបានលះបង់កម្លាំងកាយចិត្ត​ ប្រាជ្ញាស្មារតីចូលរួមអបអរសាទរ ពិធីបុណ្យខួបលើកទី៤០ទិវាជ័យជំនះ ៧មករា។

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំដែលមានស្នាដៃ ត្រូវបានប្រារព្ធឡើង ក្រោម អធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា៕