ល្អតាស! សម្រស់ជាកត្តាចម្បង ទោះអ្នកនាង ឆោម ចាន់ ឈឺហើយនៅក៏នៅតែ make up …

ភ្នំពេញ៖ ថ្មីៗនេះបែកធ្លាយរូបថតពីរបីសន្លឹកដែល ដែលចោម ច័ន្ទ បានគេងលើគ្រែពេទ្យ ទាំងដៃមានព្យួរសារ៉ូម ។ ប៉ុន្តែអ្វីដែលមហាជនជាច្រើនចាប់អារម្មណ៏នឹងភ្ញាក់ផ្អើលនោះគឺ ហេតុតែចង់ស្អាត ចោម ច័ន្ទ បានឆ្លងកាត់មុខកាំ បិតវះកាត់កែសម្ភស្សមិនចេះតិចដងទេ ព្រោះនាងគិតថារឿងសម្រស់ជាកត្តាចម្បងនិងសំខាន់សម្រាប់រូបនាង ។

ទោះបីជាអ្នកនាង ចោម ច័ន្ទ មិនស្ថិតក្នុងចង្កោមជាអ្នកសិល្បៈក្តី តែមានអ្នករាប់អាននឹងចូលចិត្ត ចាប់អារម្មណ៏យ៉ាងខ្លាំង ក្នុងបណ្តាញសង្គម ។  ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ សូម្បីតែកំពុងឈឺក៏អ្នកនាង ផាត់មុខយ៉ាងស្អាតដែរ ។ មហាជនជាច្រើនហួសចិត្តគ្រប់គ្នា ពេលដែលឃើញរូបពីរបីសន្លឹកនេះ ខ្លះទប់សំណើចមិនបាន ខ្លះក៏សរសើរ ដោយអ្នកនាង គិតគូពីរឿងសម្រស់ខ្លាំងបែបនេះ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖