គួរឲ្យច្រណែនណាស់! ឆ្លងឆ្នាំរបស់ Boy និងគ្រួសារ ពេញដោយសុភមង្គលខ្លាំង ដោយលោកបានទៅកម្សាន្តនៅឯ …

បរទេស៖ តារាសម្តែងប្រុសថៃល្បីឈ្មោះ Boy Pakorn ដែលជាសំណព្វចិត្តរបស់មហាជន ហើយមានហ្វេនៗជាច្រើនបានសរសើរថាជាតារាមួយរូបដែលស្រលាញ់ យកចិត្តទុកដាក់ជាមួយគ្រួសារជាខ្លាំង ។ មានមហាជនជាច្រើនក៏ដូចជាហ្វេនៗ ច្រណែននឹងក្តីសុខរបស់លោក និងក្រុមគ្រួសាររបស់ Boy ។

ពេលទំនេរ Boy តែងតែនាំម៉ាក់ហើយនឹងប្អូនៗដើរកម្សាន្តភាគច្រើនបំផុតនៅក្រៅប្រទេស ។ ក្នុងការអបអរការមកដល់នូវឆ្នាំថ្មី២០២០ Boy និងគ្រួសារទាំង​មូលបាននាំគ្នាទៅដើរកម្សាន្តយ៉ាងមានក្ដីសុខដល់តៃវ៉ាន់ និង​បាន​​នាំគ្នាថត​រូប​លេងជុំម៉ាក់ និងប្អូនប្រុស​ស្រី ដោយម្នាក់ៗ​មានគ្រប់ស្តាយ៍ មើល​ទៅពិតជាមាន​សុភមង្គល​ខ្លាំង​ណាស់ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖