បរទេស៖ តាមប្រភពព័ត៌មានរបស់តៃវ៉ាន់ បានអោយដឹងថាកំពូលតារាសម្ដែងប្រុសតៃវ៉ាន់ Wallace Huo ត្រូវបានវិលត្រលប់មកវិញហើយ ។ ជាយូរមកហើ់យដែលតារាសម្ដែងប្រុសជួរមុខតៃវ៉ាន់ រូបនេះបានជំនួសដៃជើងប្រពន្ធដែលជាតារាសម្ដែងស្រី Ruby Lin មើលថែទាំងកូនស្រី ដើម្បីឲ្យភរិយាបំពេញការងារ ។
លោកបាននៅតែផ្ទះមើលកូន មិនមានសកម្មភាពច្រើន បានធ្វើឲ្យប្រុសស្អាតវ័យ៤០ឆ្នាំឡើងគីឡូគួរឲ្យកត់សម្គាល់ ។ តួរប្រុសរឿង និស្ស័យស្នេហ៍ដាវទេព ចាស់គួរសមដែរ ក្រោយបាត់មុខមួយរយៈ ឪពុកកូន១រូបនេះ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយមួយនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលនៅក្នុងកម្រងរូបថ្មីនៅកម្មវិធីនេះ គេសង្កេតឃើញថា ប្ដីរបស់ចៀវៃបានសម្រកគីឡូបានសម្រេចហើយ ៕