នៅតែខ្លាំង ហើយកាន់តែខ្លាំង៖ Messi បានចូលក្នុងចុះបញ្ជីអ្នកមានសមត្ថភាពក្នុងអាជីពខ្ពង់ខ្ពស់ដែលធ្វើបានយ៉ាងល្អក្នុងឆ្នាំ ២០១៩…

ពិតជាមិនធម្មតានោះទេសម្រាប់កីឡាករម្នាក់នេះ ដូចដែលបានដឹងថា​វាពិតជាមិនសមថានឹងអាចទៅរួចទេ ប៉ុន្តែសម្រាប់កីឡាករវ័យ ៣២ឆ្នាំ Leo Messi នៅតែបន្តបំបែកកំណត់ត្រាមកជាហូហែរសម្រាប់អាជីពរបស់ខ្លួនក្នុងនាមជាអ្នកកីឡាបាល់ទាត់។

នៅឆ្នាំ ២០១៩ កីឡាករសញ្ជាតិអាហ្សង់ទីនម្នាក់នេះ បានគ្រប់គ្រងស្ថានការណ៏បានយ៉ាងល្អក្នុងពេលប្រកួតដែលអត្រាភាគរយនៃជ័យជម្នះមានទៅដល់ ៥.៩ ក្នុងមួយប្រកួត។ ហើយទិន្នន័យនេះ វាពិតជាមធ្យមភាគដែលខ្ពស់បំផុតរបស់ Messi តាមរយៈអាជីព La Liga ទាំងមូលរបស់គាត់។ ជាក់ស្តែង ការគ្រប់គ្រងអត្រាភាគរយនៃជ័យជម្នះដែលចាប់យកក្នុងមួយប្រកួតមួយៗរបស់គាត់ គឺមានចំនួនច្រើនជាងកីឡាករផ្សេងៗទៀតដែលលេងនៅក្នុងលីគកំពូលទាំងប្រាំ។

លើសពីនេះទៅទៀត រដូវកាលនៃក្របខ័ណ្ឌ Champions League នេះបានឃើញថា Messi បានបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យក្នុងរយៈពេល ៩០ នាទី។ វាគឺជាកំណត់ត្រាជាមធ្យមដែលខ្ពស់បំផុតរបស់ Messi ក្នុងក្របខ័ណ្ឌ Champions League ។ សរុបទាំងអស់មក វាគឺជាឆ្នាំដ៏ល្អបំផុតរបស់កីឡាករសញ្ជាតិអាហ្សង់ទីនម្នាក់នេះ ៣២ ឆ្នាំ ម្នាក់នេះដែលអាចទទួលបានសមិទ្ធិផលបុគ្គល។

នៅឆ្នាំ ២០១៩ កីឡាករសញ្ជាតិអាហ្សង់ទីន Messi ម្នាក់នេះបាន៖ រកបាន ៥០ គ្រាប់ ១៨ ដងជួយឱ្យមានគ្រាប់បាល់ ០.៨៦ នៃអត្រាដែលអាចរកបានគ្រាប់បាល់ រកបាន ៦៨ គ្រាប់រួមចំណែកក្នុង ៥៨ ប្រកួតសម្រាប់ប្រទេស និងក្រុម ១ La Liga ១ ស្បែកជើងមាស និង ១ បាល់មាស៕