ដូចដែលគ្រប់គ្នាបានដឹងមកហើយថា DIT-WAY Nation បានបញ្ចេញនូវមុខមាត់សមាជិករបស់ខ្លួន ហើយនោះគឺលោក ហេង ដែលគ្រប់គ្នាបានស្គាល់ថាជា V-logger ដ៏ពេញនិយមម្នាក់នៅក្នុង YouTube នៅប្រទេសកម្ពុជា។
ជាក់ស្តែង រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ រូបលោកបានបញ្ចេញនូវបទចម្រៀងរបស់ខ្លួនកាលពីលើកមុន ហើយទទួលបានការគាំទ្រគួរសមដែរ ជាមួយនិងជំនាញនៃការ ច្រៀង និងរ៉េបរបស់គាត់ ដែលជាទូទៅច្រើនជាចង្វាក់ HIP HOP ។ វាពិតជាបាត់មុខរូបលោកយូរមកហើយមែនបន្ទាប់ពីបទទីមួយរបស់លោកបានដាក់ផ្សាយចេញ ប៉ុន្តែពេលនេះវាបានផ្ទុះការចាប់អារម្មណ៏ជាថ្មីហើយ ដោយសារតែបានចេញនូវចម្រៀងថ្មី គឺបទ៖ បរាក៏ជ័យ ជោគក៏ជ័យ។
គេបានដឹងថាគណនីរបស់ DitWay Nation បានសរសេររៀបរាប់ជាមួយវីដេអូមួយថា៖ កុំអេាយបាត់មុខយូរ HENG មាន ១បទក្នុងថ្ងៃ Christmas
ពួកយើងនៅមានច្រើនបទទៀតសម្រាប់ឆ្នាំថ្មី ២០២០ Prod: Gustav Lucil Lyric: HENG Arranged Songha – សង្ហា Video: DenNy ។ សូមចូលរួមគាំទ្រដើម្បីសិល្បះសម័យ HIP HOP ពួកយើងនិងនាំមកជូននូវយុគសម័យថ្មីនៃតន្រ្តីជាបន្តបន្ទាប់។
សូមទស្សនាវីដេអូ៖